Cctimesw1140xh150cm copy

«អន្ទង់ជាង៤០០០ក្បាលងាប់»យ៉ាងអាថ៌កំបាំងនៅនូវែលសេឡង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

នូវែលសេឡង់៖ ប្រទេសនូវែលសេឡង់កំពុងស៊ើបអង្កេតការងាប់ដ៏អាថ៌កំបាំងនៃអន្ទង់រាប់ពាន់ក្បាលនៅក្នុងទឹកមួយនៅលើកោះខាងជើងរបស់ប្រទេសខ្លួន។អន្ទង់ប្រមាណ ៣,៥០០ ក្បាលត្រូវបានគេប្រទះឃើញងាប់នៅក្នុងកោះ Kauritutahi ដែលបង្កឱ្យមានការស៊ើបអង្កេតភ្លាមៗពីមន្ត្រីបរិស្ថាននូវែលសេឡង់ ដែលនេះជាការងាប់សត្វអន្ទង់ជាលើកទីពីរនៅក្នុងប្រទេសនូវែលសេឡង់ក្នុងឆ្នាំនេះ។

បើតាមមន្រ្តីក្នុងតំបន់បានឲ្យដឹងថាការងាប់អន្ទង់ធំៗរាប់ពាន់ក្បាលត្រូវបានគេសន្មតថាអាចមានពាក់ព័ន្ធជាមួយនិងសារធាតុពុលនៅក្នុងទឹកដែលបានបង្ហូចូលពីអ្នករស់នៅតំបន់នោះ ក្រៅពីនេះអាជ្ញាធរក៏បានសន្និដ្ឋានថាអាចមកពីបម្រែបម្រួលអាកាសធាតុក្តៅពេកដូចច្នេះអន្ទង់មួយចំនួនមិនអាចនិងស៊ូទ្រាំជាមួយការប្រែប្រួលអាកាសធាតុបាន។

អន្ទង់ធំទាំងនេះមានឈ្មោះថា elvers ចាប់ផ្តើមកកើតមានកូនចៅពីចុងខែវិច្ឆិកា និងដើមខែមីនា នៅពេលដែលសីតុណ្ហភាពឡើងដល់ប្រហែល ១៦C ដោយវាអាចរស់នៅបានជាមួយនិងអាកាសធាតុត្រជាក់ល្មមមិនក្តៅពេក។ អន្ទង់ Elvers លូតលាស់នៅពេលដែលសីតុណ្ហភាពទឹកមានចន្លោះពី ១៦ទៅ ១៨C រួមជាមួយកម្រិតអុកស៊ីហ៊្សែនរលាយពី ៧-៨.៥ មិល្លីក្រាមក្នុងមួយលីត្រ។

លោក Hona Edwards សមាជិកនៃក្រុមអ្នកជំនាញនៃសត្វក្នុងទឹកបានអះអាងថា"លោកបានកត់សម្គាល់ឃើញមានសារាយមួយចំនួនដែលកើតឡើងជាទូទៅដោយសារតែទឹកហូរឡើងកំដៅ"។ បន្ទាប់មកភាគរយដ៏ធំបំផុតនៃកម្រិតជាតិគីមីកើតចេញពីសារាយដោយគ្មានលំហូរ អុកស៊ីហ្សែនរលាយថយចុះ ហើយជាតិពុលនឹងកើនឡើងនៅក្នុងផ្លូវទឹក»ដូចច្នេះអន្ទង់ទាំងអស់នេះអាចនិងងាប់ដោយសារតែការពុលជាតិក្នុងទឹក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង