Cctimesw1140xh150cm copy

អាម៉េរិកព្រមានពង្រាយ«ទាហាន និងនាវាចម្បាំង»នៅមជ្ឈិមបូព៌ាបើអ៊ីរ៉ង់ហានប៉ះពាល់ទាហានអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានប្រកាសកាលពីល្ងាចថ្ងៃសុក្រថាអាម៉េរិកនិងធ្វើការដាក់ពង្រាយសម្ភារៈយោធាបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា រួមទាំងនាវាពិឃាតការពារមីស៊ីលផ្លោង និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-52 ដើម្បីជាការព្រមានដល់ប្រទេសអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បើកការវាយប្រហារណាមួយលើអ៊ីស្រាអែល និងធ្វើឲ្យប៉ះពាល់ដល់ជីវិតទាហានអាម៉េរិក។ ការព្រមានរបស់អាម៉េរិកនេះធ្វើឡើងភ្លាមៗក្រោយអ៊ីរ៉ង់បានប្រកាសព្រមានវាយបកចូលអ៊ីស្រាអែលយ៉ាងខ្លាំក្លាមិនធ្លាប់មាន។

បើតាមអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកឧត្តមសេនីយ៍ Pat Ryder បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាប្រសិនបើប្រទេសអ៊ីរ៉ង់ ដៃគូរបស់ខ្លួន ឫគ្រប់ពាក់ព័ន្ធទាំងអស់កំណត់គោលដៅវាយប្រហារលើយោធាអាម៉េរិកនៅក្នុងតំបន់ សហរដ្ឋអាម៉េរិកនឹងចាត់វិធានការចាំបាច់ដើម្បីការពារប្រជាជនរបស់អាម៉េរិក និងធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លា ។

គួរបញ្ជាក់ថាអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងខ្លាំងប្រឆាំងនឹងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៦ ខែតុលាដោយបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាសាធារណរដ្ឋអ៊ីស្លាមនិងសម្លាប់មេដឹកនាំអ៊ីរ៉ង់សំខាន់ៗអស់ជាច្រើននាក់។ ជាការឆ្លើយតបទៅវិញអ៊ីរ៉ង់ក៏បានបើកការវាយប្រហារស្រោចមីស៊ីលជាង២០០គ្រាប់ទៅអ៊ីស្រាអែលវិញដែលបានធ្វើឲ្យប្រទេសទាំងចូលប្រឡូកសង្រ្គាមជាមួយគ្នាបន្ទាប់ពីលីបង់៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង