Cctimesw1140xh150cm copy

តើនរណានឹងក្លាយជាប្រធានាធិបតីទី៤៧នៃសហរដ្ឋអាម៉េរិក?

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/


អាម៉េរិក៖ ការបោះឆ្នោតប្រធានាធិបតីអាម៉េរិកអាណត្តិថ្មីឆ្នាំ ២០២៤ និងចាប់ផ្តើមដំណើរការជាផ្លូវការនាថ្ងៃស្អែកនេះ ការបោះឆ្នោតខាងមុខនេះនឹងកំណត់ជោគវាសនាដៃគូប្រកួតប្រជែងទាំងពីរនាក់មានអតីតប្រធានាធិបតីអាម៉េរិកលោក ដូណាលត្រាំ មកពីគណបក្សគណបក្សសាធារណរដ្ឋ និងលោកស្រី កាម៉ាឡា ហារីស ដែលជាអនុប្រធានាធិបតីអាម៉េរិកមកពីបក្សប្រជាធិបតេយ្យ។ ភាពប្រទាញប្រទង់របស់អ្នកទាំងពីរនេះបានធ្វើឲ្យវេទិការឆ្នោតអាម៉េរិកនាអាណត្តិនេះមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់បណ្តាលប្រទេសនៅទូទាំងពិភពលោកជាខ្លាំង។

តើបោះឆ្នោតនៅអាម៉េរិកអាណត្តិនេះមានអ្វីពិសេស?

ការបោះឆ្នោតនៅអាម៉េរិកគឺប្រព្រឹតិ្តទៅដូចរាល់ដងជារៀងរាល់៤ឆ្នាំពោលគឺមួយអាណត្តិប្រធានាធិបតីនឹងមានការបោះឆ្នោតជាថ្មី ដូចការគ្រោងទុករាល់ដឹងអញ្ចឹងនេះគឺជាការបោះឆ្នោតជ្រើសរើសប្រមុខមេដឹកនាំអាម៉េរិកលើកទី ៤៧ មកជំនួសតំណែងលោកចូបៃដិន។ ចំណុចពិសេសនៅអាណត្តិនេះគឺមានលោកស្រី ហារីស ដែលជាស្រ្តីអាម៉េរិកស្បែកខ្មៅដំបូងគេឈរឈ្មោះជាបេក្ខភាពប្រកួតប្រជែងតំណែងជាប្រធានាធិបតីអាម៉េរិក ហើយអ្វីដែលកាន់តែពិសេសនោះគឺលោកស្រីមានការគាំទ្រយ៉ាងពេញទំហឹងពីអតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់អូបាម៉ា និងលោកចូបៃដិន ដែលនេះជាភាពលេចធ្លោរបស់លោកស្រីមានសង្ឃឹមខ្ពស់ក្នុងការផ្តួលលោកដូណាល់ត្រាំ។

តើលោកស្រីហារីសអាចនឹងឈ្នះឆ្នោតខាងមុខរឺទេ?

តាមយើងក្រលេកមើលលទ្ធផលស្ទាប់ស្ទង់បច្ចុប្បន្នទាំង ៥០ រដ្ឋយើងឃើញមានសន្ទុះគាំទ្រជាខ្លាំងលើលោកស្រីហារីសដែលនេះបានបង្ហាញភាពវិជ្ជមាននៃការឈានយកជ័យលាភីប្រធានាធិបតីអាម៉េរិកលើកទី ៤៧ របស់លោកស្រី ភាគរយនៃការឈ្នះរបស់លោកស្រីគឺមានខ្ពស់ជាដូណាល់ត្រាំ ដោយសារលោកស្រីមានមនុស្សល្បីៗជាពិសេសសុទ្ធតែអតីតប្រធានាធិបតីអាម៉េរិកប្រកាសគាំទ្រលោកស្រីក្នងការទទួលកាន់តំណែងជាប្រធានាធិបតីអាណត្តិថ្មី ២០២៥។

តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើដូណាល់ត្រាំចាញ់ឆ្នោត?

មិនខុសពីអាណត្តិមុនប្រសិនបើលោដូណាល់ត្រាំចាញ់ឆ្នោត លោកនឹងមិនទទួលយកលទ្ធផលឆ្នោតអាណត្តិនេះឡើយហើយបាតុកម្មមិនពេញចិត្តលទ្ធផលឆ្នោតរបស់អ្នកគាំទ្រលោកដូណាល់ត្រាំអាចនិងកើនមានឡើងនៅសហរដ្ឋអាម៉េរិក ដែលអាចនឹងធ្វើឲ្យអាម៉េរិកមានភាពចលាចលទម្រាំការចូលស្បថប្រធានាធិបតីឈ្នះឆ្នោតថ្មីបាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង