Cctimesw1140xh150cm copy

អាម៉េរិក ជប៉ុន កូរ៉េខាងត្បូងធ្វើ«សមយុទ្ធ-ទ័ពអាកាស»ទ្រង់ទ្រាយធំឆ្លើយតបទៅកូរ៉េខាងជើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សេអ៊ូល៖ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាម៉េរិក បានចាប់ដៃគ្នាធ្វើសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំមិនធ្លាប់មានដោយរួមជាមួយយុទ្ធហោះទម្លាក់គ្រាប់បែកខ្នាតធំ និងការចល័តទ័ពយោធារបស់ប្រទេសទាំងបីជាការឆ្លើយតបទៅនឹងប្រទេសកូរ៉េខាងជើងដែលបានបាញ់មីស៊ីលឆ្លងទ្វីប ICBM ខ្នាតធំមិនធ្លាប់មានកាលពីសប្តាហ៍មុន។ សមយុទ្ធទ្រង់ទ្រាយធំនេះបានធ្វើឡើងរយៈពេលបីថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះស៊ីលឆ្លងទ្វីបមានល្បឿនលឿនបំផុតមួយរបស់ខ្លួនដែលមានសមត្ថភាពអាចបាញ់ដល់អាម៉េរិកដីគោក។

បើតាមយោធាកូរ៉េខាងត្បូងសមយុទ្ធរួមបញ្ជូលទាំងការចល័តយន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាម៉េរិក យន្តហោះចម្បាំង F-15K និង KF-16 របស់កូរ៉េខាងត្បូង និងយន្តហោះ F-2 របស់ជប៉ុន ហើយសមយុទ្ធនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាម៉េរិក ក្នុងការទប់ស្កាត់បន្ថែម ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីប្រទេសកូរ៉េខាងជើង។

ក្នុងអំឡុងពេលសមយុទ្ធពីលើអាកាស យន្តហោះរបស់កូរ៉េខាងត្បូង និងជប៉ុនបានអមដំណើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាម៉េរិកទៅកាន់ទីតាំងដែលបានកំណត់នៅភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ដោយគេឃើញភាពខ្លាំងក្លារបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តក្នុងត្រៀមខ្លួនក្នុងសមភូមិ។

សម្រាប់យោធាកូរ៉េខាងត្បូងនេះជាលើកទីបួនហើយនៅឆ្នាំនេះដែលយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរត្រូវបានដាក់ពង្រាយទៅកាន់ឧបទ្វីបកូរ៉េ និងជាលើកទីពីរសម្រាប់សមយុទ្ធដែនអាកាសត្រីភាគីដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថាការបាញ់បង្ហោះ ICBM ចុងក្រោយបង្អស់របស់កូរ៉េខាងជើង ត្រូវបានគេចាត់ទុកថាជាប្រភេទមីស៊ីលដែលមានសមត្ថភាពខ្លាំង និងហោះបាយឆ្ងាយនិងលឿនជាងមីស៊ីលពីមុនៗ ការបាញ់បង្ហោះរបស់កូរ៉េខាងជើងនេះបានធ្វើឡើងក្រោយពីខ្លួនបានបញ្ជូនទាហានកូរ៉េខាងជើងជាង១ម៉ឺននាក់ទីរុស្ស៊ីក្នុងការបន្តជួយច្បាំងជាមួយនិងអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង