Cctimesw1140xh150cm copy

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ីផ្តាច់ជីវិតមនុស្ស៦នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌូណេស៊ី៖ មានយ៉ាងហើចណាស់មនុស្សយ៉ាងតិច៦នាក់បានស្លាប់ បន្ទាប់ពីភ្នំភ្លើងមួយនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងជាច្រើនលើកពេញមួយយប់ អាជ្ញាធរបានបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុតនៃប្រព័ន្ធបួនថ្នាក់ដោយអំពាវនាវឲ្យពលរដ្ឋនៅតំបន់ភ្នំស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។ ភ្នំ Lewotobi Laki-Laki ដែលមានទីតាំងនៅលើកោះ Flores បានបញ្ចេញផេះ និងកម្អែលភ្នំភ្លើងដែលហុយពេញតំបន់ជុំវិញដោយដុំភ្លើង ដោយបង្ខំឱ្យអាជ្ញាធរជម្លៀសពលរដ្ឋក្នុងភូមិជាច្រើនចេញពីកន្លែងផ្ទុះ។

បើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីបានអះអាងថាគិតត្រឹមព្រឹកថ្ងៃច័ន្ទនេះចំនួនអ្នកស្លាប់បានកើនដល់៥នាក់ ដោយចំនួនអ្នករងគ្រោះមិនទាន់បានបង្ហាញនៅឡើយ។

លោកបន្តទៀតថាភ្នំភ្លើងបានផ្ទុះនៅមុនពាក់កណ្តាលអធ្រាត្រកាលពីយប់ថ្ងៃអាទិត្យ ហើយបន្ទាប់មកផ្ទុះជាច្រើនដងទៀតចូលព្រឹកថ្ងៃច័ន្ទ លោកបានប្រាប់អ្នកស្រុក និងអ្នកទេសចរឲ្យចាកចេញពីកន្លែងរងគ្រោះជាបន្ទាន់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង