ភ្នំពេញ៖ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពាវនាវឱ្យកម្មករនិយោជិត ថែរក្សាសុខភាពខ្លួនដោយពិសារទឹកឱ្យបានច្រើន ពិសារអាហារមានរស់ជាតិនិងអនាម័យ ស្របពេលដែលកម្ដៅកំពុងតែកើនឡើង។ នេះបើតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក កត្តា អ៊ន នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នេះ។
នៅកម្ពុជាមានអាកាសធាតុក្តៅខ្លាំង មួយរយៈពេលនេះ ដើម្បីរក្សាសុខភាពកម្មករនិយោជិត ក្នុងការធ្វើការងារលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពាវនាវឱ្យ កម្មករនិយោជិត ត្រូវរក្សាសុខភាពខ្លួនដោយពិសារទឹកឱ្យបានច្រើន ពិសារអាហារមានរស់ជាតិនិងអនាម័យ ធ្វើដំណើរត្រូវពាក់មួក ឬ បាំងឆ័ត្រ ឬមធ្យោបាយផ្សេងៗ។ ក្នុងករណី កម្មករនិយោជិត មានបញ្ហាសុខភាពត្រូវរាយការណ៍ជាបន្ទាន់ដល់អ្នកគ្រប់គ្រង
ជាមួយគ្នានោះ ថៅកែ ឬនិយោជក ត្រូវរៀបចំកន្លែងធ្វើការងារ ឱ្យមានភាពត្រជាក់សមរម្យ មានកង្ហា និងមានខ្យល់ចេញចូលគ្រប់គ្រាន់ ។ ជាពិសេស ផ្គត់ផ្គង់ទឹកបរិភោគគ្រប់គ្រាន់ដល់កម្មករនិយោជិតនៅកន្លែងការងារ និងត្រៀមសម្ភារសង្រ្គោះក្នុងករណីមានហេតុអ្វីមួយកើតឡើង៕