Cctimesw1140xh150cm copy

ឆ្នាំសិក្សា២០២៣-២០២៤ សាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សាមានជិត២ម៉ឺនកន្លែង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ សាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សា មានចំនួន ១៩,៣៤១កន្លែង។ ស្របពេលចំនួនសាលាមានការកើនឡើង ចំនួនសិស្ស និងនិស្សិត ក៏មានចំនួនច្រើន រហូតដល់សិស្ស និងនិស្សិត សរុប ៤,០៩៦,៧៥៨នាក់ នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ។

ឆ្នាំសិក្សា ២០២៣-២០២៤ សាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សាមានចំនួន ១៩,៣៤១កន្លែង ក្នុងនោះសាលាមត្តេយ្យសិក្សាគ្រប់រូបភាពមាន ៨,៨៩១កន្លែង បឋមសិក្សា ៨,២៥២ (ឯកជន ៨៥៤) អនុវិទ្យាល័យ ១,៣៤១ (ឯកជន ៩៩) និងវិទ្យាល័យ ៨៩៧ ឯកជន ៣១៦) គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៦៩កន្លែង ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៧៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ៩១។

ទន្ទឹមនឹងចំនួនសាលាមានការកើនឡើង ចំនួនសិស្ស និងនិស្សិត ក៏មានច្រើន ដែលមានចំនួនសរុប ៤,០៩៦,៧៥៨នាក់។ ក្នុងនោះកុមារតូចទទួលបានសេវាអប់រំគ្រប់រូបភាព ៤០០,៩៥៩នាក់ ស្រី ៥០.២% និង មានអត្រាចូលរៀនកុមារអាយុ ៥ ឆ្នាំកើនឡើងពី ៥៩.៩% នៅឆ្នាំ២០១៤ ដល់ ៦៥.៤% នៅឆ្នាំ២០២៤។ សិស្សបឋមសិក្សា ២,២៦៥,៧៨៣នាក់ ស្រី ៤៧.៩% និងមានអត្រាពិតន ការសិក្សាកើនឡើងពី ៩៨.២% នៅឆ្នាំ២០១៤ ដល់ ៩៩.៦% នៅឆ្នាំ២០២៤ និងអត្រារួមនៃការសិក្សា ១១០%។

សិស្សមធ្យមសិក្សាបឋមភូមិ ៧១១,១១៣នាក់ ស្រី ៥៣.៣% និងមានអត្រារួម នៃការសិក្សាកើនឡើងពី ៥៥.៣% នៅឆ្នាំ២០១៤ ដល់ ៦៥.៥% នៅឆ្នាំ២០២៤។ សិស្សមធ្យមសិក្សាទុតិយភូមិ ៤៣០,៧៩២នាក់ ស្រី ៥៥% និងមានអត្រារួម នៃការសិក្សាកើនឡើងពី ២៤.៩% នៅឆ្នាំ២០១៤ ដល់ ៤៦.៧% នៅឆ្នាំ២០២៤។ សិស្សមធ្យមសិក្សាចំណេះទូទៅនិងបច្ចេកទេស ៣,៥១២នាក់ ស្រី ៣៥.៤%។ និសិ្សតឧត្តមសិក្សា ២៨៤,៥៩៩នាក់ ស្រី ៥២.៣% និងមានអត្រារួមនៃការសិក្សា (អាយុ១៨-២២ឆ្នាំ) កើនឡើងពី ១២.៥% នៅឆ្នាំ២០១៤ ដល់១៧.៩% នៅឆ្នាំ២០២៤។

សូមជម្រាបថា ការកើនឡើងចំនួនអនុវិទ្យាល័យ វិទ្យាល័យ និងសិស្សមធ្យមសិក្សា បានធ្វើឱ្យចំនួនសិស្សក្នុងបន្ទប់រៀន កើនឡើងច្រើន គ្រូមិនអាចអនុវត្តវិធីសាស្ត្របង្រៀនថ្មី និងប៉ះពាល់ដល់គុណភាពនៃការ សិក្សា។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តតាមគោលការណ៍ពង្រឹង ៨០% ពង្រីក ២០% តាម អនុសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត។៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង