Img 1426
Swift cc time

ព្រឹទ្ធសភា នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៅថ្ងៃស្អែកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ព្រឹទ្ធសភា នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០នាទីព្រឹក នៅវិមានព្រឹទ្ធសភា។

ពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ មានបេក្ខភាពថ្នាក់ដឹកនាំកំពូលនៃព្រឹទ្ធសភា ចំនួន ៣រូប រួមមាន៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោក ប្រាក់ សុខុន អនុប្រធានទី១, និងលោក អ៊ុច បូររិទ្ធ អនុប្រធានទី២។ នៅពេលរសៀលថ្ងៃដដែល នឹងមានរៀបចំពិធីស្បថចូលកាន់តំណែងនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃដដែល នៅក្នុងព្រះបរមរាជវាំង។

សូមជម្រាបថា ការប្រារព្ធពិធីបើកសម័យប្រជុំដំបូងរបស់ព្រឹទ្ធសភា នីតិកាលទី៥ នេះធ្វើឡើងក្រោយពីគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រជាច្រើននៅក្នុងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥កុម្ភៈកន្លងទៅ។ ហើយការពីម្សិលមិញនេះសម្តេច ហ៊ុន សែន បានថ្លែងសារជាលើកចុងក្រោយលារដ្ឋសភាកម្ពុជា ដែលសម្តេចធ្លាប់បានបំពេញការងារអស់រយៈពេល៤៥ឆ្នាំក្នុងបម្រើដល់ប្រជាពលរដ្ឋ និង ប្រទេសជាតិ៕

Khcct banner

អត្ថបទទាក់ទង