Cctimesw1140xh150cm copy

កំដៅក្នុងប្រទេសថៃកើនក្បែរ«៥០អង្សាសេ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ អ្នកព្យាករណ៍អាកាសធាតុថៃបានព្រមានថា សីតុណ្ហភាពខ្ពស់អាចឡើងដល់ ៤៣-៤៥ អង្សាសេក្នុងខែនេះ ដោយសីតុណ្ហភាពអាចចុះទាបជាងនេះប្រសិនបើរលកកំដៅមានការថមថយ ហើយចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យសប្តាហ៍នេះ អាកាសធាតុក្តៅខ្លាំង អាចនិងកើតមាននៅតំបន់ភាគឦសាន និងភាគខាងកើតនៃប្រទេសថៃ។

យោងតាមការព្យាករណ៍អាកាសធាតុថៃបានឲ្យដឹងទៀតថាចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមេសា អាចមានព្យុះរដូវក្តៅ រួមទាំងមានព្យុះភ្លៀងមួយចំនួន ដោយសារអាកាសធាតុប្រែប្រួលខ្លាំងដូចច្នេះកំដៅអាចនិងមានលាយឡំជាមួយនិងព្យុះភ្លៀង។

ពេញមួយខែនេះ នាយកដ្ឋានឧតុនិយមថៃរំពឹងថាសីតុណ្ហភាពជាមធ្យមនឹងកើនឡើងប្រហែល ៣០% ខ្ពស់ជាងកម្រិតធម្មតា។ សីតុណ្ហភាពខ្ពស់បំផុតអាចកើនឡើងដល់ ៤៣.០-៤៤.៥ អង្សាសេ ជាពិសេសនៅភាគខាងជើង ឦសាន និងផ្នែកខាងលើនៃតំបន់ទំនាបកណ្តាល និងខាងកើត ដោយព្យុះរដូវក្តៅអាចនឹងធ្វើឱ្យសីតុណ្ហភាពចុះត្រជាក់នៅចំណុចតំបន់មួយចំនួន ដោយសារខ្យល់បក់ពីទិសខាងត្បូង និងភាគអាគ្នេយ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង