Cctimesw1140xh150cm copy

ពូទីន ចុះហត្ថលេខាលើក្រឹត្យហៅពលរដ្ឋឲ្យធ្វើទាហាន១៥ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលកំណត់ចេញនូវយុទ្ធនាការក្នុងការបម្រើយោធា ក្នុងក្រឹត្យនោះលោកបានកោះហៅពលរដ្ឋចំនួន ១៥០,០០០នាក់ ឱ្យចូលបម្រើយោធាតាមច្បាប់។

កាលពីខែកក្កដា សភាជាន់ទាបរបស់រុស្ស៊ីបានបោះឆ្នោតដើម្បីដំឡើងអាយុអតិបរមាដែលបុរសអាចជាប់ជាទាហានចាប់ពី១៨ឆ្នាំឡើង។ ច្បាប់ថ្មីចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤។ការបំពេញកាតព្វកិច្ចយោធាគឺជាបញ្ហាដ៏រសើបក្នុងប្រទេសរុស្សីយូរមកហើយ ដែលបុរសជាច្រើនត្រូវចំណាយពេលដ៏ច្រើនក្នុងការបំពេញកាតព្វកិច្ចជាទាហាន។

គួរបញ្ជាក់ថាគិតមកដល់ពេលនេះចូលដល់ឆ្នាំទី៣ហើយនៃប្រតិបត្តិការយោធាពិសេសរុស្សីលើអ៊ុយក្រែនដោយសង្រ្គាមត្រឹម២ឆ្នាំកន្លងទៅទាំងទាហានរុស្សី និងអ៊ុយក្រែជាច្រើនម៉ឺននាក់បានបាត់បង់ជីវិតក្នុងសមរភូមិសង្រ្គាម ហើយទណ្ឌកម្មលោកខាងលិចជាច្រើនត្រូវបានបន្តដាក់សម្ពាធសេដ្ឋកិច្ចរុស្សី ព្រមទាំងទាំងទ្រព្យសម្បត្តិមហាសេដ្ឋីរុស្សីជាច្រើនត្រូវបានអាម៉េរិកបង្កកដែលនេះបានធ្វើឲ្យរុស្សីមានការខឹងសម្បារជាខ្លាំង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង