អាម៉េរិក៖ អ្នកជំនាញផ្នែកវិស្វកម្មនៅអាម៉េរិកលោកសាស្រ្តាចារ្យ Ben Schafer បានអះអាងថា ការសាងសង់ស្ពាន Francis Scott Key ដែលដួលរលំនៅតំបន់ Baltimore អាចចំណាយពេលពី ១៨ ខែរឺច្រើនជាងនេះហើយនិងមានការចំណាយដល់ជាង ៤០០ លានដុល្លារ ឬច្រើនជាងពីរដងដើម្បីសាងសង់ស្ពាននេះឡើយវិញ។ ការលើកឡើងរបស់លោកសាស្រ្តាចារ្យរូបនេះធ្វើឡើងបន្ទាប់ពីអាម៉េរិកនិងបន្តសាងសង់ស្ពានដែលបានបាក់រលំដោយសារតែកប៉ាល់ដឹកទំនិញបានបុកកាលពីសប្តាហ៍មុនដែលបណ្តាលមនុស្សជាង ៨នាក់បានបាត់បង់ជីវិត។
បើតាមលោកសាស្រ្តាចារ្យ Ben Schafer ស្ពាន Francis Scott Keyគឺជាស្ពាដ៏សំខាន់សម្រាប់ជំរុញវិស័យសេដ្ឋកិច្ច និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋអាម៉េរិកឆ្លងកាត់ ហើយការដាច់ស្ពានដ៏ធំមួយនេះបានបង្កឲ្យមានផលប៉ះពាល់ជាខ្លាំងដល់ពលរដ្ឋដែលតម្រូវការឆ្លង និងប្រើប្រាស់ស្ពានជាប្រចាំថ្ងៃ។ លោកវាយតម្លៃថាការចំណាយនៃការសង់ស្ពាននេះឡើងវិញអាចនិងចំណាយថវិការច្រើន និងចំណាយពេលច្រើនខែដើម្បីសាងសង់ស្ពាននេះឡើងវិញ។
គួររំលឹកថាគ្រោះមហន្តរាយបាក់ស្ពានកាលពីសប្តាហ៍មុននេះគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងការដួលរលំដ៏នៃស្ពាន Sunshine Skyway របស់រដ្ឋផ្លរីដា ដែលត្រូវបានបុកបាក់រលំដោយកប៉ាល់ដឹកទំនិញនៅឈូងសមុទ្រ Tampa ក្នុងឆ្នាំ ១៩៨០។ ស្ពានថ្មីនេះត្រូវចំណាយពេលសាងសង់ ៥ ឆ្នាំ ហើយបានចំណាយថវិកាអស់ ២០ លានដុល្លារនៅពេលនោះ ស្ពានត្រូវបានបើកដំណើរការម្តងទៀតនៅឆ្នាំ ១៩៨៧៕