Cctimesw1140xh150cm copy

អាហារូបករណ៍ «សិល្បៈអមតៈអានចនផន» សម្រាប់សិក្សាអភិវឌ្ឍជំនាញសិល្បៈ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អាហារូបករណ៍«សិល្បៈអមតៈអានចនផន» សម្រាប់សិក្សាអភិវឌ្ឍជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ចាប់បើកទទួលពាក្យស្នើសុំជាផ្លូវការចាប់ពីថ្ងៃប្រកាសនេះរហូតដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤។

បើតាមការប្រកាសជាសាធារណៈ បានឱ្យដឹងថា «អាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន» ផ្ដល់ឱកាសឱ្យនិស្សិតសិល្បៈ សិល្បករ លោកគ្រូអ្នកគ្រូសិល្បៈ និងអ្នកធ្វើការងារក្នុងវិស័យសិល្បៈវប្បធម៌ យកទៅអភិវឌ្ឍសមត្ថភាព និងសក្ដានុពលរបស់ខ្លួន ព្រមទាំងពង្រីកចំណេះដឹងក្នុងវិស័យសិល្បៈវប្បធម៌ផងដែរ។ អាហារូបករណ៍នេះនឹងផ្តល់ជូនជ័យលាភីចំនួន១០នាក់ ដែលនឹងចាប់ផ្តើមពី ខែ តុលា ២០២៤ ដល់ ខែ កញ្ញា ២០២៥។

ប្រភពរូបភាព៖ គេហទំព័រ សិល្បៈខ្មែរអមតៈ

អាហារូបករណ៍នេះមានផ្តល់ជូនជាទឹកប្រាក់ចំនួន១៥០០ ដុល្លារដើម្បីធ្វើការសិក្សាជំនាញដែលពាក់ព័ន្ធនឹងសិល្បៈ ដើម្បីជួយគាំទ្រដល់អ្នកនៅក្នុងវិស័យសិល្បៈវប្បធម៌ដែលត្រូវការឱកាសនេះ អាចសិក្សា និងបញ្ចប់ការសិក្សាជំនាញសិល្បៈដោយបានជោគជ័យ អភិវឌ្ឍគុណតម្លៃផ្ទាល់ខ្លួនដែលមានការគិតទូលំទូលាយ និងបណ្តុះសក្តានុពលលើការដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌។

ប៊ុន ហ្សើឌី ជាប្រធានក្រុមអភិរក្សភ្លេងខ្មែរមួយនៅខេត្តសៀមរាប ជាប់អាហារូបករណ៍ រៀនឧបករណ៍ភ្លេងតាខេនិងភ្លេងប្រពៃណីរដូវកាលមុន

សម្រាប់លក្ខខណ្ឌនៃអាហារូបករណ៍នេះមានដូចជា មានអាយុយ៉ាងតិច ១៨ ឆ្នាំ ដែលកំពុងតែរៀន ឬ ធ្វើការពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌យ៉ាងតិច ៣ ឆ្នាំ ហើយមានគោលបំណង និងឆន្ទៈក្នុងការអភិវឌ្ឍជំនាញសិល្បៈ និងអាជីពក្នុងវិស័យសិល្បៈ ព្រមទាំងអាចមានពេលចូលរួមកម្មវិធីតាមការបរិច្ឆេទដែលបានកំណត់។

រិន កវី ជាគ្រូភ្លេងឯកជនបង្រៀនភ្លេងពិណពាទ្យ នៅខេត្តបន្ទាយមានជ័យ ជាប់អាហារូបករណ៍២០២៣

ដើម្បីអាចដាក់ពាក្យ សូមធ្វើការបំពេញព័ត៌មាន និងឆ្លើយសំណួរនៅក្នុងទម្រង់ពាក្យស្នើសុំ ដែលអាចទាញយកតាមរយៈតំណភ្ជាប់ https://www.cambodianlivingarts.org/kh/opportunities/arn-chorn-pond-living-arts-scholarship/ បន្ទាប់មកផ្ញើទៅកាន់អ៊ីមែល ឬ តេលេក្រាម ឬទៅដាក់ផ្ទាល់នៅទីតាំងអង្គការ សិល្បៈខ្មែរអមតៈ ។ ប្រសិនបើមានចម្ងល់បន្ថែមសូមទាក់ទងទៅកាន់៖ [email protected] ឬ តាមលេខទូរស័ព្ទនេះ៖ ០១០ ៩៤១ ២២៤។

គួរបញ្ជាក់ផងដែរថា កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ក្នុងគោលបំណងអភិវឌ្ឍទស្សនៈវិស័យសិល្បៈរបស់សិស្សនិស្សិត លើកកម្ពស់នៃការរួមបញ្ចូល ភាពច្នៃប្រតិដ្ឋ ព្រមទាំងកម្រិតវិជ្ជាជីវៈ និងសក្តានុពលរបស់និស្សិតក្នុងការក្លាយខ្លួនជាអ្នកដឹកនាំក្នុងវិស័យមួយនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង