Cctimesw1140xh150cm copy

ក្រសួងមហាផ្ទៃចាត់កម្លាំងសម្រួលការ«ចូល-ចេញ»ប្រទេសដល់ពលករខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ដើម្បីសម្រួលដំណើរ ចូល-ចេញ ប្រទេសរបស់ពលករខ្មែរនៅប្រទេសថៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១ មេសា ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចាត់កម្លាំង និងបែងចែកវេនប្រចាំការឱ្យបានសមស្រប ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងអំឡុងពេលដែលពលករកម្ពុជាវិលចូលប្រទេស និងនៅពេលត្រឡប់ទៅបំពេញការងារក្នុងប្រទេសថៃវិញ។

ក្នុងការសម្រួលការធ្វើដំណើរ ចូល-ចេញ ប្រទេសដល់ពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំ រយៈពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃរៀបចំត្រៀមកម្លាំង និងបែងចែកវេនប្រចាំការឱ្យបានសមស្រប ដើម្បីធានាបាននូវប្រសិទ្ធ ភាពការងារ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងអំឡុងពេលដែលពលករកម្ពុជាវិលចូលប្រទេស និងនៅពេលត្រឡប់ទៅបំពេញការងារក្នុងប្រទេសថៃវិញ។

ជាមួយគ្នានោះ រដ្ឋាភិបាលថៃ សម្រេចមិនយកតម្លៃទិដ្ឋាការពេលពលករកម្ពុជា ត្រឡប់ចូលប្រទេសថៃវិញ (Re-Entry Permit) សម្រាប់រយៈពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយមន្ត្រីមានសមត្ថកិច្ចថៃ នឹងធ្វើការប្រថាប់ត្រាជំនាញថ្មី ដាច់ដោយឡែកលើលិខិតឆ្លងដែនកម្ពុជា ឬឯកសារធ្វើដំណើរដែលមានតម្លៃស្មើតាមកិច្ចព្រមព្រៀងរបស់ប្រទេស ទាំងពីរ ជាសម្គាល់និងជាមូលដ្ឋានទិន្នន័យបម្រើដល់ការគ្រប់គ្រងដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា តាមរយៈពេលកំណត់។

លើសពីនេះ ដើម្បីសម្រួល និងពន្លឿនការត្រួតពិនិត្យដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្រេចមិនតម្រូវឱ្យប្រថាប់ត្រា ចូល-ចេញ ប្រទេសលើលិខិតឆ្លងដែន ឬឯកសារ ធ្វើដំណើរដែលមានតម្លៃស្មើតាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរនោះឡើយ ។ ប៉ុន្តែចាំបាច់ត្រូវធ្វើការកត់ត្រាទិន្នន័យឱ្យច្បាស់លាស់ក្នុងប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ សម្រាប់បម្រើដល់ការងារស្រាវជ្រាវ និងកិច្ចការជំនាញដទៃនាថ្ងៃអនាគត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង