Cctimesw1140xh150cm copy

រយៈពេល៣ឆ្នាំ ក្រសួងអប់រំប្រើប្រាស់ថវិកាអស់ ១២ពាន់លានរៀល លើគម្រោងចំនួន២៦

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ត្រឹមរយៈពេល៣ឆ្នាំ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានបបង្កើតមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រតិដ្ឋ និងនវានុវត្តន៍ ដែលហៅកាត់ថា «មូលនិធិ ស.គ.ន» ក្រសួងអប់រំ បានអនុវត្តថវិកាកម្មវិធីក្នុងទំហំថវិកា ១២ពាន់លានរៀល លើគម្រោងចំនួន២៦ ដោយមានកិច្ចសហការជាមួយស្ថាប័នចំនួន៣០ ដែលក្នុងនោះមាន២១ជាគ្រឹះស្ថានឧត្តមសិក្សា ៣ជាអង្គភាពនាយកដ្ឋាន ១ជាគ្រឹះស្ថានមធ្យមសិក្សា និង៥ជាស្ថាប័នឯកជន ឬដៃគូអភិវឌ្ឍ។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យសមិទ្ធផល វឌ្ឍនភាព និងការលើកទិសដៅបន្តនៃការអនុវត្តថវិកាកម្មវិធី មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

ថា ក្នុងរយៈពេល ៣ឆ្នាំ ចាប់តាំងពីការបង្កើតមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រតិដ្ឋ និងនវានុវត្តន៍ (មូលនិធិ ស.គ.ន) រហូតដល់បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តថវិកាកម្មវិធីក្នុងទំហំថវិកា ១២ពាន់លានរៀល លើគម្រោងចំនួន២៦ ដោយ មានកិច្ចសហការជាមួយស្ថាប័នចំនួន៣០ ដែលក្នុងនោះមាន២១ជាគ្រឹះស្ថានឧត្តមសិក្សា ០៣ជាអង្គភាពនាយកដ្ឋាន ០១ជាគ្រឹះស្ថានមធ្យមសិក្សា និង០៥ជាស្ថាប័នឯកជន ឬដៃគូអភិវឌ្ឍ។

គម្រោងទាំង ២៦នេះ បែងចែកជាសកម្មភាពចម្បងៗចំនួន៧ប្រភេទ ដូចជាគម្រោងរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សានៃគ្រឹះស្ថានឧត្តមសិក្សា និងធនធាន អំណានបានប្រមាណ១០០០ចំណងជើង, ការលើកកម្ពស់ការប្រកួតប្រជែងស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្ត និងការសិក្សាដោយការបង្កើតគម្រោង (Project-Based Learning) ពីកម្រិតមធ្យមសិក្សា ដល់ឧត្ដមសិក្សា ដែលចូលរួមដោយសិស្សានុសិស្ស និងនិស្សិតជិត១៥ពាន់នាក់, និង ការជំរុញ និងលើកកម្ពស់ចំណាប់អារម្មណ៍ និងការសិក្សាស៊ីជម្រៅលើមុខវិជ្ជាវិទ្យាសាស្ត្រ ដោយការបង្ហាញពិសោធន៍វិទ្យាសាស្រ្ត (Inspired Science) ដែលអនុវត្តនៅគ្រឹះស្ថានសិក្សា៣០។

ជាមួយគ្នានោះ ក៏មានការផ្តល់ថវិកាជាកត្តាលីករដើម្បីទាក់ទាញការស្រាវជ្រាវជាមួយដៃគូ និងឈានទៅដល់ការ សម្រេចបានគម្រោងស្រាវជ្រាវខ្នាតធំ ដែលមានគម្រោងស្រាវជ្រាវចំនួន១០, ការប្រែក្លាយស្ថាប័នជាមជ្ឍមណ្ឌលឧត្តមភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយការគាំទ្រដំណើរការស្រាវជ្រាវនៃមន្ទីរពិសោធន៍នៅសាកលវិទ្យាល័យចំនួន៣, កិច្ចសហប្រតិបត្តិការភាពជាដៃគូ Huber Curien «ទន្លេសាប» រវាងក្រសួងអប់រំ និងស្ថានទូតបារាំង លើគម្រោងចំនួន៦, និង ការបង្កើត និងពង្រឹងអេកូស៊ីស្តែមនៃកិច្ចសហប្រតិបត្តិការរវាងអ្នកស្រាវជ្រាវវ័យក្មេង និងវិស័យឯកជន-ឧស្សាហកម្ម តាមរយៈការបណ្តុះធុរកិច្ច។

សូមជម្រាបថា មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រតិដ្ឋ និងនវានុវត្តន៍ ដែលហៅកាត់ថា «មូលនិធិ ស.គ.ន» និងហៅជាភាសាអង់គ្លេសថា The Research Creativity and Innovation Fund ដែលហៅកាត់ជាភាសាអង់គ្លេសថា «ÒRCI Fund» ត្រូវបានបង្កើតឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញការធ្វើនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់វិស័យអប់រំ យុវជន និងកីឡា ដែលឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងសាកលភាវូបនីយកម្ម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង