ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ មីនា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសហគមន៍កីឡាកម្ពុជាប្រចាំអាម៉េរិក ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជំនាញកម្រិតខ្ពស់ ឱ្យកាន់តែរឹងមាំ លើកកម្ពស់ការចូលរួម និងអភិវឌ្ឍកីឡា ក៏ដូចជាការផ្លាស់ប្ដូរមន្ត្រី គ្រូបង្វឹក អត្តពលិក រវាងក្រសួងអប់រំ យុវជន និងកីឡា និងសហគមន៍កីឡាប្រចាំអាម៉េរិកប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលនយោបាយកីឡាជាតិ។
ក្រសួងអប់រំ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសហគមន៍កីឡាកម្ពុជាប្រចាំអាម៉េរិក។ គោលបំណងនៃអនុស្សរណៈនេះគឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជំនាញកម្រិតខ្ពស់ ឱ្យកាន់តែរឹងមាំ លើកកម្ពស់ការចូលរួម និងអភិវឌ្ឍកីឡា ក៏ដូចជាការផ្លាស់ប្ដូរមន្ត្រី គ្រូបង្វឹក អត្តពលិក រវាងក្រសួងអប់រំ យុវជន និងកីឡា និងសហគមន៍កីឡាប្រចាំអាម៉េរិកប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលនយោបាយកីឡាជាតិ មិនបោះបង់អត្តពលិកឈាមជ័រខ្មែរណាម្នាក់ឡើយ។
ជាមួយគ្នានោះ អនុស្សរណៈនៃការយោគយល់គ្នា នេះ នឹងរួមគ្នាបម្រើអត្ថប្រយោជន៍ឱ្យកូនខ្មែរក្រៅប្រទេស មានឱកាសចូលរួមជាមួយអត្តពលិកជាតិ ស្វែងរកកីឡាករ-កីឡាការិនីខ្មែរមានទេពកោសល្យកីឡាល្អ និងមានគុណផលកីឡាខ្ពស់ សម្រាប់កូនខ្មែរនៅក្រៅប្រទេស ជាពិសេសកីឡាករ-កីឡាការិនីវ័យក្មេង ត្រៀមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕