Cctimesw1140xh150cm copy

ថៃយល់ព្រមឲ្យអ្នកស្រលាញ់«ភេទដូចគ្នា»រៀបអាពាហ៍ពិពាហ៍បាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះបានសម្រេចអនុម័តច្បាប់អនុញ្ញាតឲ្យអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបការបានដោយស្របច្បាប់។ ការប្រកាសនេះធ្វើឡើងបន្ទាប់សភាថៃបានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ចំពោះសេចក្តីព្រាងច្បាប់នេះ ដោយមាន ៤០០ សម្លេងគាំទ្រការអនុម័ត និងត្រឹមតែ ១០ សម្លេងតែប៉ុណ្ណោះបានប្រឆាំងនឹងការសម្រេចចិត្តនេះ។ថៃនឹងក្លាជាប្រទេសអាស៊ីទីបីដែលអនុញ្ញាតឱ្យអាពាហ៍ពិពាហ៍ស្រឡាញ់ភេទដូចគ្នាស្របច្បាប់បាន។

បើតាមលោក Danuphorn Punnakanta ប្រធានគណៈកម្មាធិការសភាមុនការបោះឆ្នោតបានថ្លែងថា៖ ខ្ញុំចង់អញ្ជើញអ្នកទាំងអស់គ្នាមកបង្កើតប្រវត្តិសាស្ត្រក្នុងប្រទេសយើង ដោយយើងនិងមានច្បាប់សម្រាប់អ្នកដែលស្រលាញ់ភេទដូចគ្នាអាចរៀបការជាមួយគ្នាបាន។ លោកបន្តថា យើងធ្វើបែបនេះសម្រាប់ប្រជាជនថៃទាំងអស់ដើម្បីកាត់បន្ថយភាពខុសគ្នា និងការរើសអើងក្នុងសង្គម។

ច្បាប់នេះនឹងផ្លាស់ប្តូរសេចក្តីយោងទៅ "បុរស" "ស្ត្រី" "ប្តី" និង "ភរិយា" នៅក្នុងច្បាប់អាពាហ៍ពិពាហ៍ទៅជាពាក្យអព្យាក្រឹតយេនឌ័រ។ ច្បាប់ក៏នឹងផ្តល់ឱ្យគូស្វាមីភរិយា LGBTQ ទទួលមរតក និងសិទ្ធិសុំកូនស្មើនឹងអាពាហ៍ពិពាហ៍ភេទដូចគ្នាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង