Cctimesw1140xh150cm copy

បក្សកុម្មុយនិស្តវៀតណាមអញ្ជើញ ពូទីន ទៅទស្សនកិច្ចនៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជំនួបរវាងលោក Nguyen Phu Trong និង ពូទីន កាលពីឆ្នាំ២០១៣

វៀតណាម៖ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខនេះ។ ការអញ្ជើញលោកពូទីនទៅកាន់ប្រទេសវៀតណាមនេះធ្វើឡើងបន្ទាប់ពីលោក Nguyen Phu Trong បានជួបជជែកគ្នាតាមទូរស័ព្ទជាមួយនិងប្រធានាធិបតីរុស្សីកាលពីថ្ងៃអង្គារ។

លោកពូទីនបានទទួលយកសំណើនេះ ហើយបានយល់ព្រមថាភាគីទាំងពីរនឹងសម្របសម្រួលដើម្បីរៀបចំពេលវេលាសមរម្យសម្រាប់ការធ្វើដំណើរ។មេដឹកនាំវៀតណាមក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនលោកពូទីន ប្រជាជនរុស្ស៊ី និងក្រុមគ្រួសារជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូកាលពីថ្ងៃទី ២២ ខែមីនា។

លោក ពូទីន បានសម្តែងការដឹងគុណចំពោះការចូលរួមរំលែកទុក្ខរបស់វៀតណាម និងចំពោះការបង្ហាញក្តីមេត្តាចំពោះការបាត់បង់ប្រជាជនរុស្ស៊ី។លោក Trong បានសម្តែងការពេញចិត្តរបស់វៀតណាមចំពោះជំនួយដ៏អស្ចារ្យដែលផ្តល់ដោយសហព័ន្ធរុស្ស៊ី និងពីមុនសហភាពសូវៀតចំពោះវៀតណាម និងប្រជាជនរបស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ីជាអាទិភាពគោលនយោបាយកិច្ចការបរទេសកំពូល។

មេដឹកនាំទាំងពីរបានពិភាក្សា និងឯកភាពលើគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ រួមទាំងវិស័យនានាដូចជាសន្តិសុខ និងការពារជាតិ សេដ្ឋកិច្ច និងពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង