681 ezgif.com resize
Swift cc time

យុវជន«ភូមិកោះប្រាក់»ត្រៀមអបអរឆ្នាំថ្មី និងដើម្បីលើកស្ទួយវប្បធម៌ជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
យុវតី សៅ សុជា តំណាងក្រុមយុវជន នៅក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។រូបភាព៖ Jee Chea

កណ្តាល៖ ក្រុមយុវជន នៅក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ដឹកនាំដោយយុវតី សៅ សុជា មានគ្នាប្រមាណជា៧ នាក់ ដោយទឹកចិត្តស្រឡាញ់វប្បធម៌ប្រពៃណីជាតិខ្មែរ បានចំណាយថវិកាផ្ទាល់ខ្លួនរៀបចំតុបតែង កែលម្អ ក្នុងភូមិរបស់ខ្លួន ហើយប្រមូលយុវជនជាច្រើនផ្សេងទៀតមកលេង ល្បែងប្រជាប្រិយខ្មែរ។សកម្មភាពនេះ គឺទទួលបានសាទរជាខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។

ភូមិកោះប្រាក់ ជាកូនភូមិមួយដែលសម្បូរដោយធម្មជាតិ រុក្ខជាតិជាច្រើន ហើយជាពិសេសមាននូវយុវជនដែលស្រឡាញ់ វប្បធម៌ថែមទៀតផង។ យុវតី សៅ សុជា ជាអ្នកដឹកនាំដំបូងក្រុមយុវជន ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ដើម្បីរៀបចំតុបតែង ក្នុងស្រុកភូមិរបស់ខ្លួន និង ជំរុញឱ្យក្មេងៗក្នុងភូមិចូលរួមលេខល្បែងប្រជាប្រិយខ្មែរ។


 តាមរយៈបណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួន យុវតី សៅ សុជា តំណាងឱ្យក្រុងយុវជនផ្សេងទៀត បានអះអាងថា ក្រុមយុវជនបានរៀបចំក្នុងគោលបំណង ជំរុញឱ្យយុវជនជំនាន់ក្រោយចូលរួមលេងល្បែងប្រជាប្រិយខ្មែរដែលជាមរតដូចតា។ប្អូនស្រីថា បើយើងមិននាំប្អូនៗជំនាន់ក្រោយលេខទេ បារម្ភខ្លាចបាត់បង់របស់ដូចតាយើង ព្រោះតាមឯកសារ ល្បែងប្រជាប្រិយខ្មែរ តាមលេងតាំងពីជំនាន់មុនៗមកម្លេះ។

ល្បែង​ប្រជាប្រិយ​ខ្មែរ គឺ​ជា​ល្បែង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​លេង​កម្សាន្ត ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ សម័យ​មុន ការ​លេង​ល្បែង​ប្រជាប្រិយ​ចាប់​ផ្ដើម​តាំង​ពី​មួយ​ឬ​ពីរ​ខែ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ឈាន​ចូល​មក​ដល់​។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​ខ្មែរ​ពិសេស​យុវជន លែង​សូវ​និយម​លេង​​ល្បែង​ប្រជាប្រិយ​ដូច​មុន​ទៀត​ហើយ​។

ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យប្រជាពលរដ្ឋរួមគ្នា ល្បែងប្រជាប្រិយខ្មែរ ដើម្បីចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិ។សម្រាប់រាជរដ្ឋាភិបាល ល្បែង​ប្រជាប្រិយ​ខ្មែរ មាន​រហូត​ដល់​ទៅ​ជាង​២០​ទម្រង់ មិន​ត្រឹម​តែ​មាន​ប្រយោជន៍​ពង្រឹង​សាមគ្គីភាព ធ្វើ​ឲ្យ​សប្បាយ មាន​សុខភាព​កម្លាំង​កាយ​​និង​ស្មារតី​រឹងមាំ​ទេ វា​ក៏​ជា​អត្តសញ្ញាណ​មួយ​របស់​ខ្មែរ ដែល​បន្សល់​ទុក​តាំង​ពី​បូរាណកាលមក៕



Khcct banner

អត្ថបទទាក់ទង