អាម៉េរិក៖ កប៉ាល់ដឹកទំនិញយក្សរបស់អាម៉េរិកមួយគ្រឿងបានបើកបុកស្ពាន និងបណ្តាលឲ្យបាក់ស្ពាន Francis Scott Key ភ្លាមៗដែលហេតុការណ៍នេះបានបណ្តាលឲ្យរថយន្តជាច្រើនគ្រឿងធ្លាក់ចូកទឹក និងមានមនុស្សមួយចំនួនស្លាប់ និងរងបួស។
យោងតាមព័ត៌មានបថមបានឲ្យដឹងថានាវាដឹកទំនិញបានបើកបុកស្ពាននៅម៉ោងប្រមាណមួយព្រឹកព្រលឹម ដោយនាវាបានឆាបឆេះមុនពេលលិច និងបណ្តាលឲ្យរថយន្តជាច្រើនគ្រឿងធ្លាក់ចូលទៅក្នុងទឹកខាងក្រោមស្ពាន។ មន្ត្រីបានចាត់ទុកឧប្បត្តិហេតុនេះថាជា«ព្រឹត្តិការណ៍គ្រោះថ្នាក់ដ៏ធំបំផុត»ដែលមិនធ្លាប់មានពីមុន។ អាជ្ញាធរដឹកជញ្ជូននៃតំបន់ Maryland បានអះអាងថា បុគ្គលិកសង្គ្រោះបន្ទាន់កំពុងនៅកន្លែងកើតហេតុ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ។ ក្រុមអ្នកឆ្លើយតបសង្គ្រោះបន្ទាន់កំពុងស្វែងរកយ៉ាងហោចណាស់មនុស្ស ៧ នាក់ដែលត្រូវបានគេជឿជាក់ថាបានធ្លាក់ចូលទៅក្នុងទឹក។ យ៉ាងណាមិញមិនទាន់មានរបាយការណ៍បញ្ចាក់ពីចំនួនអ្នកស្លាប់ និងរងបួសនៅឡើយនោះទេ៕