ភ្នំពេញ៖ សមាគមបណ្ដាញយុវជនកម្ពុជា ( CYN) កំពុងជ្រើសរើសយុវជន ២០នាក់ រហូតដល់ថ្ងៃ ១៧ មេសា ២០២៤ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលពី «ជំនាញការងារមូលដ្ឋាន និងជំនាញទន់» រយៈពេលបីសប្តាហ៍នៅរាជធានីភ្នំពេញ។
បើតាមប្រព័ន្ធសង្គមនៃ សមាគមបណ្ដាញយុវជនកម្ពុជា ( CYN) បានឱ្យដឹងថា វគ្គបណ្តុះបណ្តាល "ជំនាញការងារមូលដ្ឋាន និងជំនាញទន់'' មានរយៈពេល ៣សប្តាហ៍ ដែលក្នុងនោះត្រូវបានបែងចែកចេញជាបីវគ្គគឺ:
•វគ្គទី១៖ ទី៤ ដល់ ទី៥ ខែឧសភា ឆ្នាំ២០២៤ បណ្តុះបណ្តាលពីការសរសេរប្រវត្តិរូបសង្ខេប និងលិខិតអម ត្រៀមសម្រាប់ការសម្ភាសន៍ ការសសេរអ៊ីម៉ែល រដ្ឋបាល & លេខាធិការ។
•វគ្គទី២៖ ទី១១ ដល់ទី១២ ខែឧសភា ឆ្នាំ២០២៤ បណ្តុះបណ្តាលពីការសរសេរសំណើរគម្រោងខ្នាតតូច និងការសរសេររបាយការណ៍។
•វគ្គទី៣៖ ទី១៨ ដល់ទី១៩ ខែឧសភា ឆ្នាំ២០២៤ បណ្តុះបណ្តាលពីភាពជាអ្នកដឹកនាំ ទំនាក់ទំនង និងសម្របសម្រួល។
យុវជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមត្រូវមានលក្ខខណ្ឌដូចជា ជាយុវជនដែលកំពុងស្វែងរកការងារ ព្រមទាំងអាចចូលរួមវគ្គបណ្តុះបណ្តាលពេញគ្រប់វគ្គ និងមានការប្តេជ្ញាខ្ពស់ក្នុងការចូលរួមរៀនសូត្រ ចែករំលែក និងធ្វើការងារជាក្រុម។ យុវជនអាចដាក់ពាក្យតាមរយៈតំណភ្ជាប់ Google Form គឺ https://forms.gle/MMJUZQ7WXzEqvbjE9 អោយបានមុនថ្ងៃ ១៧ មេសា ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា សមាគមបណ្ដាញយុវជនកម្ពុជា ( CYN) តែងបង្កើតឡើងការបណ្តុះបណ្តាលដែលលើកកម្ពស់សមត្ថភាពយុវជនជំនាន់ក្រោយឱ្យមានជំនាញ និងសមត្ថភាពដែលចម្បងក្នុងសតវត្យទី២១ មិនថាការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ឬ ការត្រៀមលក្ខណៈស្វែងរកការងារនោះឡើយ៕