ភ្នំពេញ៖ បុរសម្នាក់ប្រើប្រាស់សារធាតុញៀន បង្កការអុកឡុកនៅក្នុងមូលដ្ឋាន និង ធ្វើសកម្មភាពជាន់លើទង់ជាតិព្រះរាជាណាចក្រកម្ពុជា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មកម្លេះ។
ជនសង្ស័យឈ្មោះ អ៊ុក ភក្តី ភេទប្រុស មុខរបរ រេីសអេតចាយ ស្នាក់នៅ ផ្ទះជួល ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ៕