Yearendyearend1140x150

ទីបំផុតស្មាតហ្វូនស៊េរីថ្មី HONOR X7b ថ្មអមតៈ ធន់មុំាស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព តម្លៃត្រឹមតែ 169$ មានលក់ជាផ្លូវការហើយ!

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ទីបំផុត ស្មាតហ្វូនស៊េរីថ្មី HONOR X7b ថ្មអមតៈ អេក្រង់ធន់ស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព និង Dual Speakers (អាចតំឡើងសម្លេងបាន200%) មានលក់ជាផ្លូវការហើយ ក្នុងតម្លៃត្រឹមតែ 169$ និងមានកាដូបន្ថែម HONOR Gift Box តម្លៃ 39$ ទៀតផង។

សម្រាប់អតិថិជនដែលបានធ្វើការកម្ម៉ង់ទុកមុនអាចអញ្ជើញមកទទួលស្តុកទូរស័ព្ទ HONOR X7b នៅតាមបណ្តាហាងទូរស័ព្ទដែលខ្លួនបានកម្ម៉ង់ ចាប់ពីថ្ងៃទី 23 មីនា 2024 នេះតទៅ។ ចំណែកឯអតិថិជនដែលបានខកខានពុំបានកម្ម៉ុង់ទុកមុន ក៏អាចរកជាវ HONOR X7b នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសដែលនៅក្បែរលោកអ្នកជាងគេ។

មានឈាមជ័រនៅក្នុងត្រកូលX ស្មាតហ្វូនស៊េរីថ្មី HONOR X7b គឺជាប្អូនប្រុសទី2 ក្នុងត្រកូលX ដែលត្រូវបានក្រុមហ៊ុនសម្រិតសម្រាងជាមួយនឹងរចនាបថកាន់តែ ទំនើបស៊ីវិល័យ ទាន់សម័យកម្រិត Flagship Design ជាមួយនឹងបច្ចេកវិទ្យាសម្បូរបែប មានថាមពលថ្ម 6000mAh កម្រិត Power Bank ប្រើបានមួយសប្តាហ៍ សាកត្រឹម2ដង មានអង្គផ្ទុកទិន្នន័យធំ 256GB និង រ៉េម 16GB ដំណើរការរលូនឥតទាក់ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តលេងហ្គេម ទោះបីជាបើក 25 apps ក្នុងពេលតំណាលក៏ឥតបញ្ហា។ HONOR X7b មានកាមេរ៉ាទំហំ 108MP Ultra Clear យប់ថ្ងៃ និង មុខងារ Vlog ថតពីរប្លង់ក្នុងពេលតែមួយ (Dual-View Mode) មានបាស់ពីរគ្រាប់ (Dual Speakers) ដែលអាចបន្លឺសំឡេងលាន់លឺច្បាស់ល្អ 200% Stero Sound ។ ជាពិសេស HONOR X7b មានអេក្រង់ស្វិត ធន់នឹងការធ្លាក់ប្រេះបែក មិនចាញ់ស្មាតហ្វូនរៀមច្បង HONOR X9b & HONOR X8b ប៉ុន្មានឡើយ។

លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានបង្ហើបឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មី HONOR X7b មានថ្មអមតៈ ផ្ទុះការគាំទ្រខ្លាំងសឹងមិនគួរឲ្យជឿ ពោលគឺមានអតិថិជនធ្វើការកម្ម៉ង់ទុកមុនកើនឡើងរហូតដល់ 300% បើធៀបនឹងស្មាតហ្វូនរៀមច្បង។

សូមរំលឹកផងដែរថា ស្មាតហ្វូនស៊េរីថ្មី HONOR X7b មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌គុជ ពណ៌ខ្មៅគ្រញ៉ូង និង ពណ៌ឥន្ទធនូ។ អតិថិជនដែលចាប់អារម្មណ៍អាចរកជាវបានចាប់ពីថ្ងៃទី 23 មីនា 2024 នៅតាមបណ្តាហាងលក់ទូរសព្ទនានា ឬ ហាងដែលមានស្លាកសញ្ញា HONOR ក្នុងតម្លៃត្រឹមតែ 169$ ថែមជូនកាដូ HONOR Gift Box តម្លៃ 39$។ ប្រញាប់ឡើងកុំឲ្យឱកាសល្អនេះកន្លងផុត ព្រោះចំនួនកាដូបន្ថែមមានកំណត់!


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង