មីយ៉ាន់ម៉ា៖ កងទ័ពមីយ៉ាន់ម៉ាបានផ្លាស់ប្តូរគោលនយោបាយថ្មីដោយបានបង្ខំឲ្យជនស៊ីវិលចុះឈ្មោះចូលបម្រើក្នុងជួលកងទ័ប ក្រុមទាហានមីយ៉ាន់ម៉ាបានចេញលិខិតកោះហៅពលរដ្ឋរបស់ខ្លួនដែលកំពុងតែរស់នៅតាមបណ្តាលប្រទេសជាច្រើនឲ្យវិលត្រឡប់ចូលប្រទេសរបស់ខ្លួនវិញធ្វើទាហានក្នុងជួលរដ្ឋាភិបាល។
សំបុត្រដែលក្រុមទាហានបានផ្ញើទៅពលរដ្ឋខ្លួននោះមិនមែនជាប្រភេទសំបុត្រស្តង់ដារទេ ប៉ុន្តែន័យនីមួយៗមានសារដូចគ្នាដែលណែនាំអ្នកទទួលខុសត្រូវកាតព្វកិច្ចយោធាឱ្យចុះឈ្មោះចូលបម្រើយោធា ហើយក្នុងសំបុត្រនោះក៏ព្រមានថា "ការខកខានក្នុងការរាយការណ៍នឹងនាំឱ្យមានការកាត់ទោស"តាមច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា។ ប្រជាពលរដ្ឋដែលមានអាយុពី ១៨ ទៅ ៣៥ ឆ្នាំហើយក្នុងករណីខ្លះរហូតដល់ ៤៥ ឆ្នាំត្រូវបានទាមទារឱ្យបម្រើយោធាក្រោមច្បាប់នៃរបបមីយ៉ាន់ម៉ា៕