វៀតណាម៖ បុរសជនជាតិវៀតណាមម្នាក់នៅខេត្ត Quang Ninh ភាគខាងជើងត្រូវបានគេបញ្ជូនទៅកាន់មណ្ឌលពេទ្យភ្លាមៗបន្ទាប់ពីរូបលោកមានការឈឺពោះវៀនជាខ្លាំង នៅពេលបានបញ្ចូនទៅដល់មន្ទីពេទ្យលោកត្រូវបានពេទ្យបញ្ជាក់ថាមានអន្ទង់ប្រវែង ៣០ សង់ទីម៉ែត្រនៅក្នុងក្រពះពោះវៀនរបស់លោក។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតវៀតណាម VN Express បានចេញផ្សាយ។
អ្នកជំងឺគឺជាកម្មករមកពីខេត្ត Lang Son ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពកាលពីថ្ងៃល្ងាចថ្ងៃពុធ។ ការស្កែននិងកាំរស្មីអ៊ិច បានបង្ហាញថា អន្ទង់មួយស្ថិតនៅក្នុងក្រពះពោះវៀនរបស់លោក ហើយអន្ទង់នោះបានស៊ីពោះវៀនរបស់លោក បណ្តាលឱ្យរលាកពោះវៀតជាខ្លាំងក្រោយមក គ្រូពេទ្យវះកាត់បានដកអន្ទង់ដែលមានប្រវែង ៣០ សង់ទីម៉ែត្រចេញពីរាងកាយរបស់លោក ហើយពេទ្យជំនាញបានព្យាយាមជួយព្យាបាលរបួសរបស់លោកឡើងវិញ។ ក្រោយពីវះកាត់រួច អ្នកជំងឺបានបន្តតាមដាននៅមណ្ឌល។ យ៉ាងណាមិញពេទ្យវៀតណាមមិនបានបញ្ជាក់ច្បាស់ថា តើអន្ទង់ចូលក្នុងខ្លួនបុរសដោយរបៀបណានោះទេ៕