Cctimesw1140xh150cm copy

ក្រសួងការងារច្រានចោលព័ត៌មានថាក្រសួងបើកប្រាក់ឈ្នួលដល់កម្មកររោងចក្រ Y&W នាថ្ងៃនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ព័ត៌មានមិនពិតមួយ កាលពីថ្ងៃទី១៩ មីនា បានចេញផ្សាយថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ដល់កម្មករ កម្មការនី រោងចក្រ ក្រុមហ៊ុន វ៉យ & ដាប់បែលយូ ហ្គាមេន (Y&W) នាព្រឹកថ្ងៃទី២០ មីនា នេះ។ ក្រោយព័ត៌មានបានចេញផ្សាយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលនូវព័ត៌មានដែឡបានចេញផ្សាយនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

រសៀលថ្ងៃទី១៩ ខែមីនា មានការបំផុសព័ត៌មានមិនពិតថា នៅព្រឹកថ្ងៃទី២០ ខែមីនា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងធ្វើការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ ផ្សេងៗ ដល់កម្មករ កម្មការនី រោងចក្រ ក្រុមហ៊ុន វ៉យ & ដាប់បែលយូ ហ្គាមេន (Y&W)។ បន្ទាប់ពីព័ត៌មាននេះបានចេញផ្សាយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា នេះជាព័ត៌មានមិនពិត និងអំពាវនាវដល់កម្មករ កម្មការនី កុំជឿលើការផ្សព្វផ្សាយ និងបំផុសព័ត៌មានមិនពិតនេះ។

បច្ចុប្បន្ននេះ ក្រសួងបានទទួលរួចហើយនូវដីការក្សាការពារ ហើយសាលាដំបូងរាជធានីភ្នំពេញក៏កំពុង បំពេញនីតិវិធីលក់ឡៃឡុងទ្រព្យសម្បត្តិ ដើម្បីបានថវិកាទូទាត់ដល់កម្មករនិយោជិត។ ក្រោយពេលដែល តុលាការបានបញ្ចប់នីតិវិធី និងលក់ឡៃឡុងទ្រព្យសម្បត្តិក្រុមហ៊ុនបានថវិការួចរាល់ហើយនោះ ក្រសួងនឹងប្រកាស ជាសាធារណៈឱ្យកម្មករនិយោជិតជ្រាប និងមកបើកប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សេងៗជាក់ជាពុំខាន។

ជាមួយគ្នានោះ ក្រសួងបានលើកចិត្តដល់កម្មករនិយោជិតដែលមានការងារថ្មី បន្តធ្វើការជាធម្មតារហូតដល់មានការជូនដំណឹង ជាផ្លូវការពីក្រសួងក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែក សម្រាប់កម្មករនិយោជិត ដែលមិនទាន់មានការងារធ្វើ សូមមកទទួលឱកាសការងារថ្មីពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅមុខរោងចក្រ និងក្នុងតំបន់ ដែលពួកគេស្នាក់នៅ និងកុំរងចាំតែប្រាក់ខែចាស់ ហើយទុកឱកាសការងារថ្មី និងប្រាក់ខែថ្មីឱ្យរំលងហួស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង