Cctimesw1140xh150cm copy

វៀតណាមចចារសុំការលើកលែង«VISA»ទៅវិញទៅមកពី១៥ប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son នៅវិមានរដ្ឋសភាវៀតណាម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

វៀតណាម៖ ក្រសួងការបរទេសវៀតណាមកំពុងចរចាជាមួយប្រទេសចំនួន ១៥ លើការលើកលែងទិដ្ឋាការទៅវិញទៅមក និងជាមួយប្រទេសចំនួន ៨០ ស្តីពីការលើកលែងទិដ្ឋាការទៅវិញទៅមកសម្រាប់លិខិតឆ្លងដែនការទូត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express បានចេញផ្សាយ។

នៅក្នុងសម័យប្រជុំរដ្ឋសភាកាលពីថ្ងៃចន្ទ លោកស្រី Ta Thi Yen អនុប្រធានគណៈកម្មាធិការកិច្ចការប្រតិភូបានមានប្រសាសន៍ថា វៀតណាមជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាច្រើនដើម្បីលើកកម្ពស់វិស័យទេសចរណ៍។ ទោះយ៉ាងណាក៏ដោយ មានប្រទេសតិចតួចប៉ុណ្ណោះដែលអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការសម្រាប់ជនជាតិវៀតណាម ហើយវានៅតែពិបាកសម្រាប់ជនជាតិវៀតណាមក្នុងការទទួលបានទិដ្ឋាការទៅកាន់ប្រទេសផ្សេងៗ។

លោកស្រី Ta Thi Yen អនុប្រធានគណៈកម្មាធិការកិច្ចការប្រតិភូ

ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានអះអាងថាក្រសួងកំពុងសហការជាមួយអាជ្ញាធរ ដើម្បីសម្រួលនីតិវិធីអន្តោប្រវេសន៍ ដូចជាការពន្យាររយៈពេលស្នាក់នៅក្នុងប្រទេសវៀតណាមជាដើម។ លោកបន្តថាក្រៅពីប្រទេសចំនួន ១៣ ដែលវៀតណាមអនុញ្ញាតជាឯកតោភាគីសម្រាប់ការលើកលែងទិដ្ឋាការ ក្រសួងកំពុងចរចាជាមួយប្រទេសចំនួន ១៥ សម្រាប់ការលើកលែងទិដ្ឋាការទៅវិញទៅមក។ ក្រសួងក៏កំពុងចរចាជាមួយប្រទេសចំនួន ៨០ លើការលើកលែងទិដ្ឋាការទៅវិញទៅមកសម្រាប់ការសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងធ្វើឱ្យកាន់តែងាយស្រួលសម្រាប់មន្ត្រីក្នុងការធ្វើដំណើរទៅធ្វើការនៅបរទេស៕

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son នៅវិមានរដ្ឋសភាវៀតណាម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង