Cctimesw1140xh150cm copy

ចិនជំរុញការបង្កើតល្បឿននៃការផលិត«មនុស្សយន្ត»AI

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ ប្រទេលចិនបានប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការអភិវឌ្ឍន៍មនុស្សយន្តដែលអាចធ្វើឱ្យម៉ាស៊ីនមនុស្សយន្តដំណើរការបានលឿន និងមានសមត្ថភាពអនុវត្តការងារជាច្រើនជំនួសមនុស្ស មនុស្សយន្តAI ដែលប្រើ (បញ្ញាសិប្បនិម្មិត)បានដាក់បង្ហាញដោយក្រុមអ្នកស្រាវជ្រាវនៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។

នៅទីក្រុង Hangzhou នៃខេត្ត Zhejiang លោក Wang Xingxing អ្នកឯកទេសខាងមនុស្សយន្តបានអះអាងថាមនុស្សយន្តប្រភេទនេះនឹងលេចឡើងរូបរាងដែលប្រើបច្ចេកវិទ្យាចុងក្រោយក្នុងពេលឆាប់ៗខាងមុខនេះ ហើយវាអាចដើរតួនាទីជំនួសការងារមនុស្សជាច្រើនប្រភេទផងដែរ។ លោកបន្តថានេះ ក៏ជាមនុស្សយន្តដំបូងគេដែលក្រុមការងាររបស់លោកបានបង្កើតឡើងជាបច្ចេកវិទ្យាស្នូលដំបូងគេនៃភាពឆ្លាតវៃរបស់មនុស្សយន្តផងដែរ។


សម្រាប់លោក Wang ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនី នៅក្នុងមនុស្សយន្តនេះ ក្រុមអ្នកស្រាវជ្រាវ បានបំពាក់ថាមពលដែកដំណើរការដោយ GPU និង CPU មួយចំនួន ហើយមនុស្សយន្តនេះអាចហ្វឹកហាត់ដោយស្វ័យប្រវត្តិនៃដំណើរការ ការទទួលដំណឹង និងការធ្វើសកម្មភាពមួយចំនួនទៀតដែលបានបញ្ជាដោយមនុស្ស៕'


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង