Yearendyearend1140x150

ស៊ីស៊ីថាមស៍រៀបចំ«អ្នកសារព័ត៌មានរដ្ឋចិន»មកទស្សនកិច្ចនិងផ្សព្វផ្សាយពីកម្ពុជាដោយជោគជ័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រុមអ្នកសាររបស់អង្គភាពសារព័ត៌មានរដ្ឋចិនចំនួន ១៧ នាក់មកពីខេត្តឈីង ហៃ បានចូលមកប្រទេសកម្ពុជា ដើម្បីមកទស្សនកិច្ចយកព័ត៌មាន ចាប់ពីថ្ងៃទី ០៣ ដល់ ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២៤។ជាដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់អង្គភាពស៊ីស៊ីថាមស៍ ដែលជាសារព័ត៌មានភាសាចិនរបស់កម្ពុជា។ក្នុងដំណើរទស្សនកិច្ចនោះ ក្រុមអ្នកសារព័ត៌មានរដ្ឋចិន ទទួលបានព័ត៌មានកាន់តែច្បាស់ពី សុខសុវត្តិភាព និង សក្តានុពលរបស់ ប្រទេសកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្រុមអ្នកសារព័ត៌មានរដ្ឋចិន ភាគច្រើនជាថ្នាក់ដឹកនាំស្ថាប័នប្រចាំនៅខេត្ត ឈីង ហៃ បានទៅទស្សនកិច្ចនៅ អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) (ភ្នំពេញថ្មី) លំដាប់ 4F របស់កម្ពុជា ទស្សនកិច្ចភូមិតម្បាញ នៅកោះឧញ៉ាតី ខេត្តកណ្តាល និង បន្តចុះទៅសិក្សាស្វែងយល់ពីសក្តានុពល ក្នុងខេត្តព្រះសីហនុ។

ក្នុងដំណើរទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ ថ្នាក់ដឹកនាំសារព័ត៌មានរដ្ឋចិន បានធ្វើបទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអភិវឌ្ឍតំបន់ឆ្នេរមាសឆ្នេរប្រាក់ និង នៅថ្ងៃទី ៥ ខែ មីនា បានជួបសម្តែងការគួរសមជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្ត បានចំណាយជិត៣ម៉ោង ដើម្បីផ្តល់ព័ត៌មានពីសក្តានុពលក្នុងខេត្តព្រះសីហនុ មានជាអាទិ៍ តំបន់ទេសចរណ៍ ឱកាសនៃការវិនិយោគ ស្ថានភាពរស់នៅរបស់ប្រជាជនចិន និងជាពិសេស ការគ្រប់គ្រង សន្តិសុខសណ្តាប់ធ្លាប់ក្នុងខេត្តទាំងមូល និង បានប្រកាសស្វាគមន៍អ្នកវិនិយោចិនចូលមកអភិវឌ្ឍក្នុងខេត្ត។

ក្នុងនាមជាអ្នកសារព័ត៌មានកម្ពុជា ដែលជាអ្នកអញ្ជើញក្រុម«អ្នកសារព័ត៌មានរដ្ឋចិន» លោក ផ្លុង វិចិត្រ អគ្គនិពន្ធនាយកសារព័ត៌មាន ស៊ីស៊ីថាមស៍ បានបន្តប្តេជ្ញាចិត្តបន្ត​រៀបចំ ក្រុមអ្នកសារព័ត៌មានធំៗរបស់ប្រទេសចិន ចូលមកទស្សនកិច្ចនៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីរឿងល្អៗពីកម្ពុជា ជាពិសេស ការវិនិយោគ ទេសចរណ៍ និង ទំនាក់ទំនងកម្ពុជា តាមគោលនយោបាយនៃរដ្ឋាភិបាលប្រទេសទាំងពីរ។

បើតាមលោក ផ្លុង វិចិត្រ បច្ចុប្បន្នក្រុមការងារអ្នកសារព័ត៌មាន ស៊ីស៊ីថាមស៍ កំពុងធ្វើការងារជាមួយក្រុមអ្នកសារព័ត៌មានរដ្ឋចិនជាច្រើន ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជំរុញការផ្សព្វផ្សាយល្អៗពីគ្នាទៅវិញទៅមក ស្របតាមគោលនយោបាយផ្តាស់ប្តូរប្រជាជន និង ប្រជាជននៃប្រទេសកម្ពុជា-ចិន ឆ្នាំ២០២៤៕

ខាងក្រោមនេះជា Link ការចុះផ្សាយជាភាសាចិន របស់អ្នកសារព័ត៌មានចិន ពីប្រទេសកម្ពុជា៖

https://www.chinanews.com.cn/gj/shipin/cns/2024/03-16/news984989.shtml

សារព៌ត័មាន Qinghai News https://baijiahao.baidu.com/s?id=1792800969635756595&wfr=spider&for=pc

សារព៌ត័មានQinghai Satellite TV៖ https://mp.weixin.qq.com/s?__biz=MjM5NDQ2OTkyMQ==&mid=2651009171&idx=1&sn=e9199e686907d990369c5b6faf239ce7&chksm=bd70d1dd8a0758cb6dccc3c8d0bdc4a419015ae4b72c343bea64331d64677200ec7721992ea1&scene=27

គេហទំព័រព៌ត័មាន Qinghai People's Government Office Website៖ https://www.baidu.com/link?url=blAW8X3r355fD0is-a2RlLJdjwIDj0UjIR0yksyFcHV4eF3fQfxh5cxsVjhLsqpx6I6rD5wlFXZG3bfyiyPEW5pYhvcg11z34AuIPw1vty3&wd=&eqid=8ccc66e9003c465a0000000665f69db9

សារព៌ត័មាន Qinghai Observation៖ https://www.qhrbnews.com/app/template/displayTemplate/news/newsDetail/27299/500010260.html

សារព៌ត័មាន Qinghai Culture and Art News៖ https://www.baidu.com/link?url=blAW8X3r355fD0is-a2RlP_N44Esbb-4m4OZBjY457t1hKgqFK5FnBUhdeDww1FzYci2p9BaPRa6SxsSw-viqDZrkgNwOUWSEBRAmum2M2C&wd=&eqid=8ccc66e9003c465a0000000665f69db9

សារព៌ត័មានNetEase News៖ https://www.163.com/dy/article/ISJI500F05149KRV.html


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង