Cctimesw1140xh150cm copy

កូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វីបស្វាគមន៍វត្តមានរដ្ឋមន្រ្តីការបរទេសអាម៉េរិកទៅកូរ៉េខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់នៅព្រឹកព្រលឹមថ្ងៃចន្ទនេះ ការបាញ់មីស៊ីលនេះធ្វើឡើងចំពេលដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken កំពុងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងដើម្បីជួបមន្ត្រីកំពូល និងចូលរួមកិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យនៅប្រទេសកូរ៉េខាងត្បូង។

រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken

បច្ចុប្បន្ននេះ លោក Blinken កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូលសម្រាប់កិច្ចប្រជុំកំពូលលើកទីបីដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាម៉េរិក Joe Biden ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះក្នុងសប្តាហ៍នេះ ហើយគ្រោងនឹងជួបសមភាគីកូរ៉េនៅខាងក្រៅសម្រាប់កិច្ចពិភាក្សាកំពូលមួយនេះផងដែរ។

មេដឹកនាំកូរ៉ខាងជើងនៃទីក្រុងព្យុងយ៉ាងក្នុងខែនេះបានព្រមានថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នឹងផ្តល់ការសងថ្លៃខូចខាតយ៉ាងលើសលប់លើសមយុទ្ធ Freedom Shield ដែលសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធកាលពីពេលថ្មីៗនេះ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានដឹកនាំអង្គភាពកាំភ្លើងធំសាកល្បងអាវុធរបស់ខ្លួនដែលមានសមត្ថភាពវាយប្រហារដល់រដ្ឋធានីកូរ៉េខាងត្បូងបានលឿងជាទីបំផុតផងដែរ។

សមយុទ្ធរវាងអាម៉េរិក និងកូរ៉េខាងត្បូងដែលបានបិតបញ្ចប់កាលពីប៉ុន្មានថ្ងៃមុននេះ

សម្ព័ន្ធមិត្តសន្តិសុខសំខាន់ៗ ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល បានបញ្ចប់សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដ៏សំខាន់មួយរបស់ខ្លួនកាលពីសប្តាហ៍មុន ដោយបានជំរុញឱ្យមានប្រតិកម្មតបតខឹងសម្បា និងបានបង្ខំឲ្យកូរ៉េខាងជើងធ្វើការឆ្លើយតបនាពេលនាមួយខាងមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង