Cctimesw1140xh150cm copy

សម្ដេច ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឱ្យត្រួតពិនិត្យបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់សកម្មភាពរាំលេងតាមដងផ្លូវ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ បន្ទាប់ពីឃើញការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ពលរដ្ឋ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ។ សម្ដេច ហ៊ុន ម៉ាណែត ឱ្យក្រុមហ៊ុនដឹកជញ្ជូន ត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ។ ជាពិសេស ពលរដ្ឋគួរបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។

តាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ហ៊ុន ម៉ាណែត បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការលើកទឹកចិត្តដល់ពលរដ្ឋ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ។ ជាពិសេស ប្រជាពលរដ្ឋសូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ ជាមួយគ្នានោះ អាណាព្យាបាល គួរចូលរួមសហការ និងធ្វើការណែនាំដល់កូនៗឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ។

ទន្ទឹមនឹងនោះ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ពលរដ្ឋឱ្យបញ្ឈប់សកម្មភាពនេះ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដើម្បីឱ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ បានឱ្យក្រសួង ណិងអាជ្ញាធរពាក់ព័ន្ធ សហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង