681 ezgif.com resize
Swift cc time

វិទ្យាស្ថានជាតិសហគ្រិនភាពជ្រើសសិស្សចូលរៀនជំនាញចំនួន៧ដោយឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ នក្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃរយៈពេល ៤ខែ លើមុខជំនាញចំនួន ៧។ វគ្គសិក្សាថ្មីនេះនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ជ្រើសើរសយុវជន ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃរយៈពេល ៤ខែ លើមុខជំនាញដូចជា ការផលិតនំ, ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ), ការធ្វើម្ហូបខ្មែរ, សេវាកម្មសម្អាងកាយ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, និងការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ។

យុវជនដែលចូលរៀនវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបាន ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ, ឱកាសការងារសមរម្យ និងចំណូលទៀងទាត់, និងប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ៕


Khcct banner

អត្ថបទទាក់ទង