Yearendyearend1140x150

Scholarar រៀបចំសិក្ខាសាលាអនឡាញពី«អាហារូបករណ៍ប្រទេសកូរ៉េ» នៅម៉ោង ៧ យប់ ល្ងាចនេះ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ Scholarar រៀបចំសិក្ខាសាលាអនឡាញចែករំលែកពី«អាហារូបករណ៍ប្រទេសកូរ៉េ» នៅថ្ងៃទី ១៥ មីនា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធអនឡាញ ZOOM ដោយមិនមានការគិតថ្លៃ។

បើតាមការផ្សព្វផ្សាយរបស់ក្រុមការងារ Scholarar បានឱ្យដឹងថា សិក្ខាសាលានឹងប្រព្រឹត្តនៅម៉ោង ៧ យប់ នៅថ្ងៃទី ១៥ មីនា ឆ្នាំ២០២៤ ដែលនឹងធ្វើការចែករំលែកពីបទពិសោធន៍ដាក់អាហារូបករណ៍សិក្សានៅប្រទេសកូរ៉េ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រុមការងារ Scholarar ដែលមាន កញ្ញា កៅ ម៉េងហ័ង ជាអ្នកសម្របសម្រួល និងមានវាគ្មិន ជា ឡាយហេង ដែលសិក្សានៅសាកលវិទ្យាល័យ Sunchon National University នៃប្រទេសកូរ៉េ។

ដូចនេះ សម្រាប់យុវជនដែលមានបំណងសិក្សានៅប្រទេសកូរ៉េ អាចធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/fc3xCX5sXDiHFGcU7 បានដោយឥតគិតថ្លៃ។

គួរបញ្ជាក់ផងដែរថា Scholarar ជាធុរកិច្ចថ្មីមួយដែលបង្កើតឡើងដោយលោក ភូរ៉ា ក្នុងគោលបំណងផ្សារភ្ជាប់បញ្ញវ័ន្តដែលមានបទពិសោធន៍ទៅកាន់យុវជនផ្សេងៗទៀតដែលមានបំណងក្នុងការសិក្សានៅក្រៅប្រទេស ដោយមានផ្តល់វគ្គសិក្សាត្រៀម និងការចែករំលែកបទពិសោធន៍ផ្សេងៗទៀតពាក់ព័ន្ធនឹងអាហារូបករណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង