ថៃ៖ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ខេត្តឈៀងម៉ៃ ដែលជាស្រុកកំណើតរបស់លោក ដែលជាដំណើរលើកដំបូងរបស់លោកនៅខាងក្រៅទីក្រុងបាងកក ចាប់តាំងពីលោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែមុន។
អមដំណើរដោយកូនស្រីរបស់លោក និងមេដឹកនាំគណបក្សភឿថៃ Paetongtarn Shinawatra ប្តីរបស់លោកស្រី Pitaka Suksawat និងកូនស្រី Thitarn លោក Thaksin បានទៅដល់តាមយន្តហោះឯកជនមួយដើម្បីបន្តដំណើរទៅកាន់ខេត្តឈៀងម៉ៃ។
នេះជាដំណើរទស្សនកិច្ចទៅកាន់ខេត្តជាលើកដំបូងរបស់លោកបន្ទាប់ពីលោកបានិរទេសខ្លួនទៅក្រោប្រទេសអស់រយៈពេល ១៧ ឆ្នាំ។ដំណើរទស្សនកិច្ចនេះក៏មានការរក្សាសន្តិសុខ និងការឆែកឆេរមួយចំនួនដោយក្រុមប៉ូលិសថៃផងដែរ ដើម្បីរក្សាសុវត្ថិភាពលោក ថាក់ ស៊ីន។ លោក ថាក់ស៊ីនក៏ជួបជុំគ្នាជាមួយអ្នកគាំទ្ររូបលោកដែលបានស្វាគមន៍លោកយ៉ាងកក់ក្ដៅចំពោះវត្តមានលោកម្តងទៀត៕