Cctimesw1140xh150cm copy

«ទួលព័ន្ធតាឡី»មានសត្វព្រៃប្រមាណ៥០ប្រភេទ និងបក្សីកម្រៗ កំពុងទាក់ទាញទេសចរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រៃវែង៖ «ទួលព័ន្ធតាឡី» មានផ្ទៃដីប្រមាណជាង៨០ហិចតា និងជាតំបន់អភិរក្សសត្វស្លាប ស្ថិតនៅភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ តំបន់អភិរក្សសត្វស្លាបនេះ មានសត្វព្រៃប្រមាណ ៥០ប្រភេទ និងសត្វបក្សីកម្រៗប្រមាណ ២ម៉ឺនក្បាលកំពុងទាក់ទាញទេសចរណ៍ជិតឆ្ងាយចូលទស្សនាយ៉ាងច្រើនកុះករ។

តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ គឺជាទីកន្លែងរកចំណី រស់នៅ និងបន្តពូជរបស់សត្វស្លាបទឹក ដែលក្នុងនោះបក្សីមួយចំនួនជាប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងលើពិភពលោក ដូចជាប្រភេទ ស្មោញ ទុងប្រផេះ រនាលពណ៌ ត្រយងខ្លួនស ត្រយងខ្លួនរលោង ត្រដក់តូច និងជាពិសេសប្រភេទសត្វចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល។ ទួលព័ន្ធតាឡី បឹងស្នេហ៍មានសត្វព្រៃប្រមាណ ៥០ប្រភេទ និងសត្វបក្សីកម្រៗប្រមាណ ២ម៉ឺនក្បាល។

ក្រៅពីជាទីជម្រកដ៏សុខសាន្តរបស់ហ្វូងបក្សាបក្សីទាំងនោះ តំបន់មួយនេះ ក៏ជាទិសដៅទេសចរណ៍ សម្រាប់ការទស្សនាសត្វស្លាបដ៏សំខាន់មួយក្នុងទឹកដីខេត្តព្រៃវែង។ ពិសេសជាងនេះក៏ជាទីកន្លែងសំចតរបស់ប្រភេទសត្វស្លាបទេសសន្តរប្រវេសន៍មកស្នាក់នៅនិងរកចំណីបណ្តោះអាសន្ន ជាតំបន់ដែលមានជម្រកពងកូនសត្វស្លាបទឹកធំជាងគេទី២ នៅប្រទេសកម្ពុជាបន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង