681 ezgif.com resize
Swift cc time

ប្រមុខរដ្ឋស្ដីទី បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោកស្រី ឡេង ចាន់ណា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា ថ្ងៃទី១៤ មីនា បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងា «ឧកញ៉ា» ពីឧកញ៉ា ឡេង ចាន់ណា ដែលត្រូវបានសមត្ថកិច្ចចាប់ ហើយតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារពីប្រជាពលរដ្ឋនៅខេត្តសៀមរាប។

យោងតាមព្រះរាជក្រឹត្យរបស់សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានបញ្ជាក់ថា «ត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា»។

សូមបញ្ជាក់ថា ចៅក្រមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនឧកញ៉ា ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ និងបក្ខពួក២នាក់ទៀត ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ ៣០ឆ្នាំ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារ៕


Khcct banner

អត្ថបទទាក់ទង