Yearendyearend1140x150

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរៀបចំ «ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត» ថ្ងៃ ១-៣ មេសា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) រៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត» ថ្ងៃ ១-៣ មេសា ឆ្នាំ២០២៤ ដែលចាប់ផ្តើមពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៩យប់ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានការចូលរួមពីនិស្សិតមកពី ៥ មហាវិទ្យាល័យផ្សេងៗគ្នាក្នុង RUFA ។

បើតាមការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) បានឱ្យដឹងថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ដែលមានការចូលរួមពីមហាវិទ្យាល័យចំនួន៥ ដូចជា មហាវិទ្យាល័យសូនរូប មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត មហាវិទ្យាល័យតូរ្យតន្រ្តី មហាវិទ្យាល័យបុរាណវិទ្យា និងមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក ពិព័រណ៍ ទេពកោសល្យ និងស្នាដៃ សាលា រចនា

សកម្មភាពដែលមានក្រៅពីការបង្ហាញទេពកោសល្យរបស់សិស្សនិស្សិតមានដូចជាការលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងទស្សនីយភាពសិល្បៈបុរាណ និងការប្រគំតន្ត្រីចម្រុះផងដែរ។ ការចូលរួមកម្មវិធីនេះមិនតម្រូវឱ្យអ្នកចូលរួមចំណាយថវិកានោះទេ ពោលគឺអាចចូលរួមដោយសេរី។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក ពិព័រណ៍ ទេពកោសល្យ និងស្នាដៃ សាលា រចនា

គួរបញ្ជាក់ផងដែរថា នេះជាលើកទី៧ ហើយដែល សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរៀបចំព្រឹត្តិការណ៍បែបនេះដើម្បីលើកទឹកចិត្តសិស្សក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួន ដើម្បីអនុវត្តជាក់ស្តែងនូវអ្វីដែលខ្លួនបានរៀនសូត្រ បូកផ្សំជាមួយនឹងភាពច្នៃប្រឌិតរបស់ខ្លួនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង