ភ្នំពេញ៖ អង្គភាពការពារកុមារ (Child Protection Unit) កាលពីពេលលថ្មីៗនេះ ទទួលបានពានរង្វាន់ Knight Grand Cross of Royal Order of Cambodia (GCC) ដែលត្រូវតែមានការយល់ព្រមដោយផ្ទាល់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី និងជាពានរង្វាន់ខ្ពស់បំផុតមួយ នៃព្រះរាជាណាចក្រកម្ពុជា។ ពានរង្វាន់នេះ ត្រូវបានផ្ដល់ឱ្យអង្គភាពការពារកុមារ ដើម្បីស្គាល់ការងាររបស់អង្គភាពក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម និងជំរុញការថែទាំ និងព្យាបាលជនរងគ្រោះកុមារ។
អង្គភាពការពារកុមារ ទទួលបានមេដាយចំនួន ៥ រួមទាំងពានរង្វាន់ Knight Grand Cross of Royal Order of Cambodia (GCC) ដែលពានរង្វាន់នេះ ត្រូវតែមានការយល់ព្រមដោយផ្ទាល់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី។ ពានរង្វាន់នេះ បានទទួលស្គាល់ការងាររបស់អង្គភាពក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម និងជំរុញការថែទាំ និងព្យាបាលជនរងគ្រោះកុមារ។
សមាជិកអង្គភាពការពារកុមារ ៣រូប បានទទួលពានរង្វាន់ Knight Grand Cross រួមមាន លោក James McCabe ប្រធានផ្នែកប្រតិបត្តិការអង្គភាពការពារកុមារ និងលោក Mike Smith ដែលអ្នកទាំងពីរបានចាប់ផ្តើមអង្គភាពការពារកុមារ កាលពីជិត ១១ឆ្នាំមុន រួមជាមួយអ្នកស្រី សោម វឌ្ឍនា ដែលបច្ចុប្បន្នជាប្រធានអង្គភាពការពារកុមារ របស់ប៉ូលីស ក្រសួង និងអង្គការក្រៅរដ្ឋាភិបាល។ ជាមួយគ្នានោះ លោក Nick Rose នាយករងអង្គភាពការពារកុមារ និងជាអតីតមន្ត្រីប៉ូលីស និងទាហានអូស្ត្រាលី ក៏បានទទួលរង្វាន់ជា Knight Grand Officer និងលោក ស៊ី ផល្លា អគ្គស្នងការនគរបាលជាតិ ទទួលបានមេដាយ កិត្តិយសជាតិ។
លោក James McCabe បាននិយាយថា ការទទួលស្គាល់ដោយព្រះមហាក្សត្រសម្រាប់ការងាររបស់អង្គភាពការពារកុមារគឺជាកិត្តិយសដ៏អស្ចារ្យ។ អង្គភាពការពារកុមារ ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលបរទេសជាច្រើន និងភ្នាក់ងារប៉ូលីសអន្តរជាតិសម្រាប់ការងារមិនចេះនឿយហត់របស់អង្គភាពការពារកុមារ។ ជាពិសេស លោកមានកិត្តិយស ដែលបានដឹកនាំក្រុមដ៏អស្ចារ្យនេះ។
សូមបញ្ជាក់ថា លោក James McCabe ធ្លាប់ទទួលរង្វាន់ Grand Cross of the Royal Order of Sahametrei ក្នុងឆ្នាំ២០១៦។ នៅឆ្នាំ២០២២ លោកត្រូវបានតែងតាំងជា Knight of the Royal Order of Sahametrei និងជាមេបញ្ជាការ Royal Order of Sahametrei ដែលត្រូវបានអនុម័តដោយសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា៕