ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះ បានព្រមានលោកខាងលិចថា រុស្សីបានត្រៀមខ្លួនជាស្រេចជាលក្ខណៈបច្ចេកទេសសម្រាប់សង្គ្រាមនុយក្លេអ៊ែរលោកក៏បានព្រមានថាប្រសិនបើអាម៉េរិកបញ្ជូនទាហានទៅអ៊ុយក្រែន វានឹងចាត់ទុកថាជាការកើនឡើងនៃជម្លោះរវាងអាម៉េរិក និងរុស្សី។ លោកពូទីនបានថ្លែងបែបនេះប៉ុន្មានថ្ងៃមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្សីមុនថ្ងៃទី ១៥-១៧ ខែមីនាជាមួយនិងសារព័ត៌រដ្ឋរុស្សី។
លោកពូទីនដែលមាវ័យ ៧១ ឆ្នាំបានប្រាប់ទូរទស្សន៍ Rossiya-1 និងទីភ្នាក់ងារសារព័ត៌មាន RIA ក្នុងការឆ្លើយតបទៅនឹងសំណួរថា "តាមទស្សនៈបច្ចេកទេសយោធាយើងពិតជាត្រៀមខ្លួនរួចរាល់ហើយ" ហើយប្រសិនបើលោកខាងលិចបន្តគំរាមគំហែងនោះជម្រើសចុងក្រោយយើងគ្មាននោះទេ។ ពូទីនបានចាត់ទុកទង្វើនៃការពង្រាយកងទ័ពអាម៉េរិក និងបញ្ចូនកងកម្លាំងទៅកាន់អ៊ុយក្រែនគឺជាការអន្តាគមន៍របស់ក្រុមលោកខាងលិច ហើយទង្វើនេះលោកខាងលិចគួរតែគិតគូជាបន្ទាន់។
សង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុតនៅក្នុងទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ហើយលោកពូទីនបានព្រមានជាច្រើនដងថាលោកខាងលិចមានហានិភ័យក្នុងការបង្កសង្គ្រាមនុយក្លេអ៊ែរប្រសិនបើខ្លួនបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន។ លោកពូទីនបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ ដោយបានបង្កឱ្យមានសង្រ្គាមពេញលេញបន្ទាប់ពីជម្លោះរយៈពេលប្រាំបីឆ្នាំនៅភាគខាងកើតអ៊ុយក្រែនរវាងកងកម្លាំងអ៊ុយក្រែននៅម្ខាង និងអ៊ុយក្រែនដែលគាំទ្ររុស្សី៕