Cctimesw1140xh150cm copy

ជ្រូករកចំណូលបាន«១លានដុល្លារ»ងាប់ក្នុងអាយុ៨ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាហ្វ្រិក៖ មានឈ្មោះថា Pigcasso សត្វជ្រូកមួយក្បាលដែលគេស្គាល់ថា ជាសត្វជ្រូកដ៏ប៉ិនប្រសប់មួយដែលមានជំនាញខាងគូរគំនូរល្អបំផុតនៅក្នុងពិភពលោក នឹងរកចំណូលបានជាង ១ លានដុល្លារ ហើយត្រូវបានគេចាប់ទុកជា វិចិត្រករដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក បានងាប់នៅអាយុ ៨ ឆ្នាំ។

បើតាមលោកស្រី Joanne Lefson ម្ចាស់សត្វជ្រូកដែលបានជួយសង្គ្រោះជ្រូក Pigcasso កាលពីឆ្នាំ ២០១៦ បានប្រកាសពីការងាប់របស់សត្វជ្រូកនេះ កាលពីថ្ងទី ៦ ខែមីនា ឆ្នាំ២០២៤កន្លងទៅ ដោយសារជំងឺរលាកសន្លាក់ឆ្នឹង និងមានរបួសជើងខាងក្រោយជាច្រើនខែ។ លោកស្រី Lefson បន្ថែមថា Pigcasso ជាសត្វជ្រូកដែលមានភាពឆ្លាតវៃ និងការឆ្នៃប្រឌិតខ្ពស់ខាងគំនូរ។ សត្វជ្រូក Pigcasso ត្រូវបានលោកស្រី Lefson ជួយសង្គ្រោះចេញពីកន្លែងចិញ្ចឹមសត្វយកសាច់នៅប្រទេសអាហ្វ្រិកខាងត្បូង នៅពេលដែលសត្វនេះមានអាយុទើបតែ ៤ សប្តាហ៍។

ក្នុងឆ្នាំ ២០១៨ សត្វជ្រូកនេះ បានក្លាយជាវិចិត្រករសត្វដំបូងគេដែលបានរៀបចំការតាំងគំនូរសិល្បៈ ដែលត្រូវបានប្រារព្ធឡើងនៅឯតំបន់ V&A Waterfront ក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង រហូតបន្តទៅដឹកនាំការតាំងពិព័រណ៍បន្ថែមជាច្រើនទៀត នៅប្រទេសហូឡង់ អាល្លឺម៉ង់ បារាំង ចិន និងចក្រភពអង់គ្លេស។ ក្រោយមក Pigcasso ក៏បានក្លាយជាសត្វជ្រូកដែលមានភាពល្បីល្បាញខាងគូរគំនូរដែលមានភាពឆ្នៃប្រឌិត នឹងជាប់កំណត់ត្រាពិភពលោក ជាសត្វដែលរកចំណូលពីការលក់គំនូរបានថ្លៃជាងគេនៅក្នុងពិភពលោក និងជាសត្វដែលបានរកចំណូលបានជាង១លានដុល្លារក្នុងជំនាញគំនូររបស់វាផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង