Cctimesw1140xh150cm copy

កម្តៅក្នុងប្រទេសវៀតណាមកើនដល់«៣៨អង្សាសេ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
ពលរដ្ឋវៀតណាម ស្លៀក សម្លៀក បំពាក់ ការពារ ពី ព្រះអាទិត្យ នៅ ក្នុង ស្រុក Tan Binh នៃ ទីក្រុងហូជីមិញ កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ VN Express

វៀតណាម៖ ប្រទេសវៀតណាមភាគខាងត្បូង កំពុងទទួលរងរលកកំដៅដ៏ក្តៅបំផុតដែលពុំធ្លាប់កើតមានឡើង ដោយសារលំនាំអាកាសធាតុខុសប្រក្រតី បានជំរុញឱ្យសីតុណ្ហភាពកើនឡើងដល់ ៣៨.៥ អង្សាសេ។ អាកាសធាតុប្រែប្រួលខ្លាំងបែបនេះបានធ្វើឲ្យអ្នកជំនាញវៀតណាមសម្តែងការព្រួយបារម្ភជាខ្លាំងដោយសាររលកកំដៅក្តៅខ្លាំងអាចនិងប៉ះពាល់ដល់សុខភាព និងការប្រកបរបររបស់ប្រជាពលរដ្ឋវៀតណាម។

លោក Le Dinh Quyet ប្រធានមជ្ឈមណ្ឌលជលសាស្ត្រ និងឧតុនិយមប្រចាំតំបន់ភាគខាងត្បូង បានឲ្យដឹងថា អាកាសធាតុក្តៅបានអូសបន្លាយ ចាប់ពីខែកុម្ភៈកន្លងទៅ ដោយសារតែឥទ្ធិពលនៃ El Niñoដោយអាកាសធាតុក្តៅ និងមានពន្លឺថ្ងៃនៅឆ្នាំនេះ នឹងខ្ពស់ជាងឆ្នាំមុនៗ ដោយសារមានការបម្រែអាកាសធាតុជាខ្លាំង។ ហើយការបម្រែបម្រួលក៏បានបង្កភាពរាំងស្ងួត ដែលបណ្តាលឲ្យទឹកតិចតួចហូរទៅកាន់ទន្លេមេគង្គ និងទឹកប្រៃ ប៉ះពាល់ដល់ការរស់នៅរបស់មនុស្សរាប់លាននាក់។

វិទ្យាស្ថានវិទ្យាសាស្ត្រជលសាស្ត្រ និងឧតុនិយម និងបម្រែបម្រួលអាកាសធាតុ បានឱ្យដឹងថា ប្រទេសវៀតណាមអាចនឹងសង្កេតឃើញសីតុណ្ហភាពខ្ពស់បំបែកកំណត់ត្រាក្នុងរយៈពេល ៣-៤ ខែខាងមុខ ជាមួយនឹងភ្លៀងធ្លាក់ទាបជាងឆ្នាំមុនៗ ជាពិសេសនៅភាគខាងត្បូង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង