Img 1426
Swift cc time

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌានឹងភ្ជាប់ជើងហោះហើរត្រង់មកក្រុងសៀមរាបឆាប់ៗនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ឥណ្ឌាមួយឈ្មោះ IndiGo នឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់ទីក្រុងសៀមរាបចំនួន ២ ជើងក្នុងមួយថ្ងៃ ដោយមួយជើងភ្ជាប់ពីទីក្រុងញូវដេលី និង មួយជើងទៀតពីទីក្រុង Bangalore ដែលនឹងចាប់ផ្តើមនៅខែមិថុនា ខាងមុខនេះ ។

បើតាមអាកាសចរណ៍ស៊ីវិល កម្ពុជាត្រៀមស្វាគមន៍ភាគីឥណ្ឌា និងរងចាំថាតើខាងភាគីឥណ្ឌាសម្រេចចិត្តមកពេលណា។ នៅពេលឥណ្ឌាមានតារាងពេលវេលាហោះហើរជាក់លាក់ ទើបគេអាចស្នើសុំលិខិតអនុញ្ញារចុះចតបាន។

ជាមួយគ្នានោះ ក្រុមហ៊ុន Cambodia Angkor Air ក៏ត្រៀមនឹងភ្ជាប់ជើងហោះហើរទៅឥណ្ឌានៅក្នុងខែមិថុនា នេះដែរ ប៉ុន្ដែមិនទាន់កំណត់ពេលវលាជាក់លាក់នៅឡើយទេ ដោយសារកិច្ចការងារនេះ ត្រូវរៀបចំយន្ដហោះ អ្នកគ្រប់គ្រង អ្នកប្រតិបត្តិការនៅប្រទេសឥណ្ឌា រួមទាំងពេលវេលាហោះហើរជាដើម ដែលកិច្ចការងារនេះត្រូវចំណាយពេលវេលាច្រើន។

សូមជម្រាបថា IndiGo ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសឥណ្ឌា។ ក្រុមហ៊ុនមួយនេះមានយន្តហោះចំនួន ៣៥៣ គ្រឿង និង គោលដៅហោះហើរចំនួន ១១៩ គោលដៅ ជុំវិញពិភពលោក៕

Khcct banner

អត្ថបទទាក់ទង