681 ezgif.com resize
Swift cc time

«កម្មវិធីប្រកួតប្រជែងអាន» ជ្រើសរើសយុវជនអាយុ ១៥-៣០ឆ្នាំ រហូតដល់ថ្ងៃទី ២៥ មីនា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ «សៀវភៅមួយសហគមន៍មួយ» ប្រកាសជ្រើសរើសយុវជនអាយុ ១៥-៣០ឆ្នាំ ចូលរួម «កម្មវិធីប្រកួតប្រជែងអាន» ដើម្បីរួមគ្នាលើកកម្ពស់ការអាននៅតាមសហគមន៍ដែលមានផ្តល់ជារង្វាន់សម្រាប់អ្នកពូកែអានផងដែរ។

បើតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គមរបស់ «សៀវភៅមួយសហគមន៍មួយ» បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងអាននេះនឹងរៀបចំឡើងនៅថ្ងៃទី ៤ ដល់ ថ្ងៃ ៧ មេសា នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន។

កម្មវិធីប្រកួតប្រជែងអាននេះត្រូវបានរៀបចំឡើងដោយ «សៀវភៅមួយសហគមន៍មួយ» រួមទាំងមានការសហការពីស្ថាប័នផ្សេងៗទៀតដូចជា JCI, Sipar, និងស្ថាប័នផ្សេងៗទៀតជាច្រើន ថែមទាំងមានការគាំទ្រដោយក្រសួងអប់រំផងដែរ។ ដើម្បីអាចចូលរួមការប្រកួតនេះបានយុវជនត្រូវមានអាយុចន្លោះ ១៥ ទៅ ៣០ ឆ្នាំ ដែលមានទីតាំងកំណើត ឬ រស់នៅទីក្រុងភ្នំពេញស្រាប់ និងអាចនិយាយ មោងសរសេរភាសាខ្មែរបានច្បាស់។

គួរសម្គាល់ផងដែរថា ដំណើរការនៃការដាក់ពាក្យ យុវជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យរហូតដល់ថ្ងៃទី ២៥ មីនា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធអេឡិចត្រូនិចដោយការស្គែន QR ដែលមានដាក់បង្ហាញនៅក្នុងផ្ទាំងផ្សព្វផ្សាយ។ ការប្រកួតមានពីរដំណាក់កាល គឺ សង្ខេបអត្ថន័យនៃសៀវភៅណាមួយ និងប្រកួតប្រជែងនិយាយជាសាធារណៈ ដែលគេនឹងជ្រើសរើសអ្នកដាក់ពាក្យ១០០នាក់ ហើយអ្នកដែលមានឱកាសអាចឡើងនិយាយជាសាធារណៈ មានចំនួន១០ នាក់ តែប៉ុណ្ណោះ។ ចំណែកឯលទ្ធផលនឹងត្រូវបានប្រកាសនៅថ្ងៃទី ០៥ មេសា ឆ្នាំ២០២៤។

ក្នុងការប្រកួតនេះ នឹងមានការផ្តល់រង្វាន់ជូនបេក្ខជនដែលឈ្នះផងដែរដែល ជ័យលាភីលេខ១និងទទួលបានទឹកប្រាក់ចំនួន ៦០ម៉ឹនរៀល លេខ២បាន ៤០ ម៉ឺនរៀល និងលេខ ៣ បាន ២០ម៉ឺនរៀល និងរង្វាន់ផ្សេងៗទៀត៕

Khcct banner

អត្ថបទទាក់ទង