Cctimesw1140xh150cm copy

កូរ៉េខាងត្បូង«ព្យួរអាជ្ញាប័ណ្ណ»វេជ្ជបណ្ឌិត៤,៩០០នាក់ ក្រោយចេញបាតុកម្មប្រឆាំងរដ្ឋាភិបាល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមនីតិវិធីព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់វេជ្ជបណ្ឌិតវ័យក្មេងចំនួន ៤.៩០០ នាក់ ដែលបានលាលែងពីតំណែង និងឈប់ធ្វើការ ដើម្បីតវ៉ានឹងកំណែទម្រង់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តរបស់រដ្ឋាភិបាល ដែលបង្កឱ្យមានភាពវឹកវរផ្នែកថែទាំសុខភាពនៅទូទាំងប្រទេសកូរ៉េ។ ការដើរចេញពីកន្លែងធ្វើការរបស់ក្រុមវេជ្ជបណ្ឌិតបានចាប់ផ្តើមកាលពីថ្ងៃទី ២០ ខែកុម្ភៈគឺ ដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនការចូលរៀននៅសាលាវេជ្ជសាស្ត្រពេទ្យបន្ថែមទៀតរបស់និស្សិតកូរ៉េ។

វេជ្ជបណ្ឌិតវ័យក្មេងកូរ៉េជិត ១២,០០០ នាក់ឫ៩៣ ភាគរយនៃកម្លាំងក្រុមវេជ្ជបណ្ឌិតមិនបម្រើការងារនៅក្នុងមន្ទីពេទ្យឡើយបើទោះបីជារដ្ឋាភិបាលកូរ៉េខាងត្បូងបានព្រមានឲ្យក្រុមគ្រូពេទ្យចូលធ្វើការវិញជាបន្ទាន់ក៏ដោយ។ ក្រសួងសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានអះអាងនៅថ្ងៃច័ន្ទនេះថា ខ្លួនបានបញ្ជូនការជូនដំណឹងរដ្ឋបាល ដែលជាជំហានដំបូងក្នុងការព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់វេជ្ជបណ្ឌិត រាប់ពាន់នាក់ បន្ទាប់ពីពួកគេបានផ្គើននឹងបទបញ្ជាជាក់លាក់ដែលបានប្រាប់ក្រុមគ្រូពេទ្យទាំងនោះឱ្យត្រឡប់ទៅមន្ទីរពេទ្យរបស់ខ្លួនវិញដើម្បីបន្តព្យាបាលអ្នកជំងឺ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង