681 ezgif.com resize
Moneygramott moi1280x163px

Update៖តម្លៃសាំងធ្លាក់ចុះមកត្រឹម៤.២៥០រៀល/លីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ៤.១៥០រៀល/លីត្រ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១១ មីនានេះ បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជា មានតម្លៃ៤.២៥០រៀល/លីត្រ សម្រាប់សាំងធម្មតា និង៤.១៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានា ដោយចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាក្នុង តម្លៃ ៤.២៥០រៀល/លីត្រ(ចុះថ្លៃ ៥០រៀល) និងម៉ាស៊ូតត្រូវលក់ ៤.១៥០រៀល/លីត្រ(ចុះថ្លៃ ៥០រៀល) ក្នុង១លីត្រ។

គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជា កាលពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាក្នុងតម្លៃ ៤.៣០០រៀល/លីត្រ និងម៉ាស៊ូតត្រូវលក់ ៤.២០០រៀល/លីត្រ៕


Khcct banner

អត្ថបទទាក់ទង