Cctimesw1140xh150cm copy

បារាំងត្រៀមបញ្ជូន«កងទ័ព»ទ្រង់ទ្រាយធំទៅឲ្យអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បារាំង៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសបើកចំហចំពោះលទ្ធភាពនៃការបញ្ជូនកងទ័ពបារាំងទ្រង់ទ្រាយធំទៅកាន់ប្រទេសអ៊ុយក្រែននាពេលដ៏ខ្លីខាងមុខនេះ ដើម្បីជួយអ៊ុយក្រែនក្នុងការបន្តច្បាំងជាមួយនិងកងកម្លាំងរុស្សី ។ ការប្រកាសចំៗរបស់លោក Emmanuel Macron នេះធ្វើឡើងក្នុងជំនួបជាមួយនិងសភាជាតិបារាំងកាលពីចុងសប្តាហ៍មុន។

ក្នុងកិច្ចប្រជុំជាមួយសភាបារាំងកាលពីចុងសប្តា៍លោកប្រធានាធិបតីបារាំងបានបង្ហាញផែនទីសមាជិកសភាអំពីទិសដៅដែលអាចធ្វើបាននៃការវាយប្រហារដោយទាហានរុស្ស៊ីនៅអ៊ុយក្រែន។បន្ទាប់ពីកិច្ចប្រជុំនេះ លោក Jordan Bardella នៃគណបក្សស្តាំនិយមជ្រុល National Rally បានកត់សម្គាល់ថា "មិនមានការរឹតបន្តឹង និងគ្មានបន្ទាត់ក្រហម" នៅក្នុងវិធីសាស្រ្តរបស់លោក Macron ក្នុងការស្វែងរកបញ្ចប់សង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនឡើយ ហើយអ្វីដែលលោក Emmanuel Macron លើកឡើងអាចនិងបន្តដុតភ្លើងសង្រ្គាមឲ្យកាន់តែផ្ទុះបន្ថែមទៀត ។

ចំណែកលោក Manuel Bompard នៃគណបក្ស La France Insoumise បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងបន្ទាប់ពីកិច្ចប្រជុំសភា។ លោកបានមានប្រសាសន៍ថា “ខ្ញុំមកប្រជុំទាំងព្រួយបារម្ភ ហើយក៏មានការព្រួយបារម្ភថែមទៀតជុំវិញនៃការសម្រេចចិត្តរបស់លោក Emmanuel Macron ហើយការបញ្ជូនកងទាហានបារាំងទៅជួយអ៊ុយក្រែនក្នុងការបន្តប្រយុទ្ធជាមួយរុស្សីមិនមែនជារឿងវិជ្ជមានឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង