681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងពាណិជ្ជកម្ម នឹងដាក់ឲ្យដំណើរការ ប្រព័ន្ធទូរស័ព្ទសាធារណៈ ១២៦៦ ចាប់ពីថ្ងៃទី១១មីនា តទៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូរស័ព្ទសាធារណៈ ដែលមានលេខ (១២៦៦) ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះតទៅ។ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ការដាក់ប្រព័ន្ធទូរស័ព្ទសាធារណៈនេះ ដើម្បីឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដំណោះស្រាយបញ្ហាប្រឈមនានារបស់ធុរជន និងសាធារណជនពាក់ព័ន្ធនឹង៖ 

១)៖ ព័ត៌មានទូទៅ ២)៖ ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម ៣)៖ ព័ត៌មានអំពីការចុះបញ្ជីម៉ាក ៤)៖ ព័ត៌មានអំពីការនាំចេញ-នាំចូល ៥)៖ ព័ត៌មានអំពីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ៦)៖ ព័ត៌មានអំពីសេវាពាណិជ្ជកម្មផ្សេងៗរបស់ក្រសួងពាណិជ្ជកម្ម ដូចជាប្រតិបត្តិការដែលមានកិច្ចធានា និង ព័ត៌មានអំពីការតាំងពិព័រណ៌។

អាស្រ័យហេតុនេះ សូមលោក-លោកស្រី ធុរជន និងសាធារណជនទូទៅ ដែលមានបំណងសាកសួរ ព័ត៌មាន ចម្ងល់ ឬបញ្ហាផ្សេងៗពាក់ព័ន្ធនឹងកិច្ចការដូចបានបញ្ជាក់ជូនខាងលើ សូមធ្វើការហៅចូលមកកាន់លេខ ទូរស័ព្ទ ១២៦៦ ដោយឥតគិតថ្លៃ។

មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតប នៅរៀងរាល់ម៉ោងធ្វើការដោយសេចក្តីរីករាយ។

ក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា លោក-លោកស្រី ធុរជន និងសាធារណជនទូទៅនឹងទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ព្រមទាំងដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្ម និងធុរកិច្ចកាន់តែមានភាពងាយស្រួល និងរីកចម្រើនបន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង