681 ezgif.com resize
Moneygramott moi1280x163px

ស្ថាប័នពីរធ្វើការរួមគ្នាដើម្បីលើកកម្ពស់ស្ដ្រី និងក្មេងស្រី ក្នុងវិស័យ STEM នៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សិស្ស៥នាក់មកពី Neeson Cripps Academy នៃអង្គការមូលនិធិកុមារកម្ពុជា និងនិស្សិត៥នាក់ មកពីសាកលវិទ្យាល័យ Solent ប្រទេសអង់គ្លេស បានធ្វើការឆ្លងប្រទេសរួមគ្នាជាលើកដំបូងរវាងស្ថាប័នទាំងពីរ។ កិច្ចការងាររួមគ្នានេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់សិទ្ធិអំណាចដល់ក្មេងស្រីកម្ពុជា រួមជាមួយជំនាញ ដើម្បីទទួលជោគជ័យក្នុងវិស័យ STEM។

អង្គការមូលនិធិកុមារកម្ពុជា និងសាកលវិទ្យាល័យ Solent ធ្វើការឆ្លងប្រទេសរួមគ្នាជាលើកដំបូង ទៅលើគម្រោងមួយ ដែលផ្ដោតសំខាន់ទៅលើការអប់រំ STEM និងឱកាសការងារសម្រាប់ក្មេងស្រីនៅក្នុងវិស័យនេះ។ ការផ្លាស់រួមគ្នានេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់សិទ្ធិអំណាចដល់ក្មេងស្រីកម្ពុជា រួមជាមួយជំនាញ ដើម្បីទទួលជោគជ័យក្នុងវិស័យ STEM។

គម្រោងនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដែលមានរយៈពេល៤ខែ តាមប្រព័ន្ធអនឡាញ។ និស្សិត៥នាក់ មកពីសាកលវិទ្យាល័យ Solent ដែលកំពុងសិក្សាជំនាញឧក្រិដ្ឋកម្មវិទ្យា នឹងបង្រៀនសិស្ស៥នាក់នៃ Neeson Cripps Academy ដោយណែនាំ និងចែករំលែកចំណេះដឹងអំពីដំណើរនៃការអប់រំរបស់ពួកគេ និងធ្វើជាគំរូសម្រាប់សិស្សវ័យក្មេង។

លោក លា ផន មន្ត្រីគម្រោងអប់រំនៃមូលនិធិកុមារកម្ពុជា មានប្រសាសន៍ថា កម្មវិធីនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សិស្ស ដែលជួយឱ្យពួកគេដឹងអំពីពិភពលោកកាន់តែច្រើន និងជម្រើសផ្សេងៗដែលអាចធ្វើទៅបានតាមរយៈការអប់រំ និងការចែករំលែកបទពិសោធន៍ជាមួយនិស្សិតនៃសាកលវិទ្យាល័យ Solent។ លោកជឿថាបណ្តាញសង្គមនេះ ក៏នឹងបង្កើនទំនុកចិត្ត និងភាសាអង់គ្លេសរបស់ពួកគេផងដែរ។

យុវតី ម៉ី ស្រីផៃ អាយុ ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ មូលនិធិកុមារកម្ពុជា និយាយថា ខ្លួនមានអារម្មណ៍រំភើបដែលអាចទំនាក់ទំនងជាមួយនិស្សិតអង់គ្លេស និងរៀនពីពួកគេ។ ជាមួយគ្នានោះ យុវតីរូបនេះ ក៏មានអារម្មណ៍ភ័យព្រួយ ព្រោះវាជាបទពិសោធន៍ថ្មី ប៉ុន្តែខ្ញុំទន្ទឹងរង់ចាំកម្មវិធីផ្លាស់ប្ដូរវាងសិស្សនៃមូលនិធិកុមារកម្ពុជា និងនិស្សិតនៃសាកលវិទ្យាល័យ Solent។ ការចែករំលែកជីវិតរបស់ពួកយើង និងការស្វែងយល់អំពីប្រទេស និងវប្បធម៌មួយផ្សេងទៀតក៏នឹងគួរឱ្យចាប់អារម្មណ៍ផងដែរ។

និស្សិតផ្នែកឧក្រិដ្ឋកម្មវិទ្យានៃសាកលវិទ្យាល័យ Solent កញ្ញា Sophie Graydon អាយុ ២០ឆ្នាំ និយាយថា ការមានឱកាសស្តាប់បទពិសោធន៍របស់ក្មេងស្រីទាំងនេះ និងគាំទ្រពួកគេ ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់កញ្ញា ហើយកញ្ញាសង្ឃឹមថានឹងមានឥទ្ធិពលវិជ្ជមានដល់ពួកគេ។ សម្រាប់កញ្ញា ការណែនាំគឺសំខាន់ណាស់ ព្រោះវាជាមធ្យោបាយមួយដើម្បីផ្តល់ការតបស្នង និងបង្កើតទំនាក់ទំនងជាមួយមនុស្សស្រីដែលកញ្ញាមិនមានឱកាសជួប៕


Khcct banner

អត្ថបទទាក់ទង