681 ezgif.com resize
Moneygramott moi1280x163px

គណកម្មាធិការជាតិជំរុញឱ្យមានការលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ប្រជារាស្ត្រខ្មែរទាំងក្នុង និងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន និងលេងនូវល្បែងប្រជាប្រិយជាដើម។ តួយ៉ាងដូចឆ្នាំថ្មីនេះ គណកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានចាត់តាំងឱ្យមានការរៀបចំពិធីបុណ្យសាសនា តាមវត្តអារាម និងលេងល្បែងប្រជាប្រិយរបស់ជាតិ នៅតាមបណ្ដារាជធានី ខេត្ត។

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ គណកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានចាត់តាំងឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជាចោលឈូង បោះអង្គញ់ ទាញព្រ័ត ទាត់សី លាក់កន្សែង រាំកម្សាន្ត តាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាននានា ឬទីតាំងណាដែលសមគួរ ហើយជៀសវាង និងទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាសចាកនឹងច្បាប់ ខុសប្រពៃណីជាតិ ដូចជា ល្បែងស៊ីសង ល្បែងជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ។

ជាមួយគ្នានោះ សាធារណជន ត្រូវប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗដែលនាំឱ្យមានគ្រោះអគ្គិភ័យ។ ជាពិសេស ត្រូវមានការរៀបចំពិធីបុណ្យសាសនា តាមវត្តអារាម និងពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ ញាត្តិការទាំង៧សន្ដាន បងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ហើយទេវតាដែលនឹងយាងចុះមកក្នុងឆ្នាំនេះព្រះនាម មហោទរាទេវី។ ពិធីបុណ្យចូលឆ្នាំថ្មី នឹងប្រព្រឹត្តិតាមដំណើរ សង្ក្រាន្ដ ដូចតទៅ៖ ថ្ងៃទី១៣ មេសា វេលាម៉ោង ១០:១៧ នាទីយប់ ជាថ្ងៃចូលឆ្នាំថ្មី, ថ្ងៃទី១៤ មេសា ជាថ្ងៃវ័នបត, ថ្ងៃទី១៥ មេសា ជាថ្ងៃវ័នបត, និងថ្ងៃទី១៦ មេសា ជាថ្ងៃឡើងស័ក៕


Khcct banner

អត្ថបទទាក់ទង