Yearendyearend1140x150

មន្ដ្រីនគរបាលចំនួន៨នាក់ត្រូវបានបណ្តេញពីក្របខ័ណ្ឌ បន្ទាប់តេស្តឃើញសារធាតុញៀន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបណ្ដេញមន្ដ្រីនគរបាល ចំនួន៨នាក់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មូលហេតុល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ។ ការសម្រេចបណ្តេញមន្រ្តីនេះ នឹងត្រូវកាត់ផ្តាច់ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមិថុនា ឆ្នាំ២០២៤ តទៅ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឲ្យដឹងថា ទាក់ទងនឹងការបណ្តេញមន្ដ្រីនគរបាល ចំនួន៨នាក់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារពួកគេមានសារធាតុញៀន ក្រោយពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បើកយុទ្ធនាការធ្វើតេសរកសារធាតុញៀន។

សូមជម្រាបថា ក្រោមការអនុវត្តតាមបទបញ្ជា និងគោលការណ៍របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការបោសសម្អាតវែករកមុខកងកម្លាំងគ្រប់ជាន់ថ្នាក់ដែលលួចប្រើប្រាស់សារធាតុញៀន ត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមិនមានការអនុគ្រោះឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង