Yearendyearend1140x150

«កំពង់ផែទឹកជ្រៅនៅខេត្តកំពត»តម្លៃ១៥០០លានដុល្លារនឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៦មិថុនា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពត៖ កំពង់ផែទឹកជ្រៅ KAMPOT INTERANTIONAL PORT នឹងសម្ភោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៦ ខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា ថ្លែងប្រាប់សារព័ត៌មាន ស៊ីស៊ីថាមស៍។ការត្រៀមបើកដំណើរ ធ្វើឡើងក្រោយពីដំណាក់កាលទី២ បានបើកការដ្ឋានសាង់សង់កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ និង ទទួលបានការអនុញ្ញាតដំណើរការពីក្រសួងសាធារណការ។

បើគ្មានអ្វីប្រែប្រួលនោះទេ «កំពង់ផែទឹកជ្រៅនៅខេត្តកំពត»ដែលមានឈ្មោះ KAMPOT INTERANTIONAL PORT នឹងសម្ភោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៦ ខែមិថុនា ខាងមុខនេះ។ កំពង់ផែនេះ ជាការវិនិយោគរបស់ក្រុមហ៊ុនឯកជន ក្នុងទំហំទឹកប្រាក់ ១៥០០លានដុល្លារអាម៉េរិក។ ដំណាក់កាលទី១ នៃការសាងសង់កំពង់ផែនេះ ត្រូវបានបញ្ចប់កាលពីទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។ ខណៈដំណាក់កាលទី២ ក្រុមហ៊ុនបាន ទទួលលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែ ពីក្រសួងសាធារណការ និងដឹកជញ្ចូន។

រាជរដ្ឋាភិបាលកម្ពុជា រំពឹងថា កំពង់ផែកម្រិតអន្តរជាតិដែលមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតានេះ នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា ជាពិសេស កំពង់ផែនេះ នឹងបម្រើដល់ការលើកដាក់ធ្យូងថ្ម ម្នាងសិលា វត្ថុធាតុដើម ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និងអ្នកដំណើរ។

គម្រោងវិនិយោគនេះ មានផែនការអនុវត្តជា៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១៥០០ លានដុល្លារដែលនៅក្នុងផែនការដំណាក់កាលទី១ គឺមានចំនួនប្រមាណ ២០០ លានដុល្លារអាមេរិក។ គម្រោងនេះនឹងរួមមាន៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេស ចរណ៍ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

ចំពោះទីតាំងកំពង់ផែពហុបំណងមានជម្រៅទឹកប្រមាណ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០ តោន អាចចូលចតបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង